ក្លិបបឹងកេតអេហ្វស៊ីបានប្រកាសនៅប៉ុន្មាននាទីមុននេះថាបានចុះកុងត្រាយកខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើង សៀង ចន្ធា ពីសលាបាល់ទាត់ជាតិបាទីសម្រាប់ពង្រឹងក្រុមត្រៀមរដូវកាល២០២០ខាងមុខនេះ។
ព័ត៌មាននេះលេចឡើងតាមរយៈការប្រកាសជាផ្លូវការនៃទំព័រហ្វេសបុករបស់ក្លិបបឹងកេត ខណៈខ្សែប្រយុទ្ធរូបនេះត្រូវបានគេនិយាយចចាមអារ៉ាមពីការទៅលេងនៅក្លិបជើងឯកលីគកំពូលកម្ពុជាបីសម័យកាលមួយនេះតាំងពីប៉ុន្មានខែមុនមកម្ល៉េះ។ទោះបីជាយ៉ាងនេះក្ដី! វាបានក្លាយជាការពិតទៅហើយខណៈអ្នកគាំទ្ររបស់ក្លិបទទួលបានត្រេកអរយ៉ាងខ្លាំង។
ក្រៅពី ស៊ាង ចន្ធា អ្នកចាំទីសាលាបាល់ទាត់ជាតិបាទី ថាច័ន្ទ ឬទ្ធី ជួង មករា និងខ្សែការពារ សៅ វៃហ្វីបានចុះកុងត្រាជាមួយក្លិបជើងឯក៣សម័យកាលបឹងកេតនេះរួចទៅហើយ៕