កុំខ្លាចថាអនាគតក្រ! សំខាន់ឱ្យតែយើងល្អ ហើយអាចរកបានដៃគូជីវិតដ៏ល្អម្នាក់ ជឿជាក់ថាគ្មានថ្ងៃក្រឡើយ

រឿងដៃគូជីវិតពិតជាសំខាន់ណាស់ បើយើងជ្រើសមនុស្សខុស ស្ថានភាពជីវិតរបស់យើងនឹងត្រូវធ្លាក់ដុនដាបទៅតាមហ្នឹង តែបើយើងជ្រើសបានមនុស្សល្អ ត្រឹមត្រូវ ជីវិតយើងក៏នឹងរុងរឿង ស្រស់បំព្រងតទៅថ្ងៃមុខ ទោះយើងចាប់ផ្ដើមជីវិតគូដោយការលំបាក ឬក្រខ្សត់យ៉ាងណាក៏ដោយ ឱ្យតែអាចរកបានមនុស្សល្អម្នាក់មករួមដំណើរជីវិតជាមួយ ជឿទៅថា យើងនឹងមានបាន ល្អប្រសើរបំផុត។

78420991_562077551006339_2540401932141330432_n

អ៊ីចឹងបានគេថា ជ្រើសដៃគូខុស ដូចធ្លាក់នរកទាំងរស់មិនខុសឡើយ ទោះម្នាក់នោះជាមនុស្សស្អាត សង្ហា ឬជាកូនអ្នកមានទ្រព្យ មុខមាត់ ស្ដុកស្ដម្ភប៉ុនណាក៏ដោយ តែបើគេជាមនុស្សមិនល្អ មិនមានកំណើតទៅហើយនោះ ទោះកេរ្តិ៍អាកររបស់ឪពុកម្ដាយសល់ច្រើនកម្រិតណា ក៏អាចរលត់រលាយបានដែរ។ ប៉ុន្តែប្រសិនបើយើងអាចជ្រើសបានមនុស្សល្អពិតប្រាកដម្នាក់ ជាមនុស្សមានគំនិត មានកំណើត ចេះរក ចេះសន្សំទុកដាក់ ចរិតមារយាទល្អប្រសើរ មករួមដំណើរជាដៃគូជីវិត ពិតជាជាមានការរីកចម្រើន មានបាន មានមុខមានមាត់ មានទ្រព្យបបូរ បើទោះជាម្នាក់នោះ កើតពីត្រកូលអ្នកស្រែ ឬអ្នកទន្លេ ជាកូនអ្នកក្រីក្រ លំបាកតោកយ៉ាងប៉ុនណាក៏មិនមែនជាបញ្ហានោះដែរ សំខាន់ឱ្យតែគេជាមនុស្សល្អពិតប្រាកដ អាចឱ្យយើងផ្ញើជីវិតជាមួយបាន កុំខ្លាចថានឹងក្ររហាម លំបាកឱ្យសោះ។

77352025_562077887672972_8814577230010122240_n

ដូចពាក្យចាស់តែងពោលថា មនុស្សមានគំនិត ទើបមានកំណើត តែបើគំនិតមិនកើត កំណើតក៏គ្មានដែរ វាជារឿងពិត ដូចដែលថាអ៊ីចឹង មិនថាក្រប៉ុនណា អតីតកាលបែបណាទេ សំខាន់ឱ្យតែគេជាមនុស្សមានគំនិត មានកំណើត ចេះចង់មានចង់បាន ចេះអត់ធ្មត់ តស៊ូ ព្យាយាម ប្រឹងប្រែង មិនខ្ជិលច្រអូស មិនចាំព្រេងសំណាង ឬពឹងទ្រព្យម៉ែឪ យកទៅមិនខុសទេ គេជាដៃគូជីវិតដ៏ល្អហើយ តទៅថ្ងៃក្រោយ នឹងមិនលំបាក វេទនា ឬរហេមរហាមនោះឡើយ៕

78952291_562077681006326_9053325610067165184_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ