ប្រលោមលោក ម៉ឺនឯក របស់អ្នកនិពន្ធវ័យក្មេង ពៅ មករា នឹងមានវត្តមានក្នុងពិព័រណ៍សៀវភៅកម្ពុជា ខាងមុខនេះ

ភ្នំពេ៖ ប្រលោមលោក ជាសៀវភៅដែលអ្នកនិយមអានសៀវភៅ ចូលចិត្តចំណាយពេលវេលាអាន ព្រោះសាច់រឿងនៃប្រលោមលោក មានរឿងរារ៉ាវវែងឆ្ងាយ និងគួរឱ្យចង់តាមដាន។ ជាទូទៅប្រលោមលោក តែងផ្ដល់ឱ្យអ្នកនិពន្ធបង្កើតការស្រមើស្រមៃបានទូលំទូលាយជាងភាពយន្ត ព្រោះរាល់សកម្មភាព និងសាច់រឿងដែលនឹងប្រព្រឹត្តិទៅ គឺអ្នកនិពន្ធអាចតាក់តែងបាន ឱ្យតែមានភាព logic ជាមួយសាច់រឿង។

78530078_1199856926869622_1136095931570061312_o

ម៉ឺនឯក ជាប្រលោមលោកថ្មីមួយ ដែលជាស្នាដៃបោះពុម្ពផ្សាយទីពីររបស់អ្នកនិពន្ធវ័យក្មេង ពៅ មករាបន្ទាប់ពីសៀវភៅ «ហៃអើ : និងរឿងខ្លីដទៃទៀត» ដែលបានចេញផ្សាយកាលពីឆ្នាំ ២០១៨។ ម៉ឺនឯក ជាប្រលោមលោកមួយក្បាលដែលនិយាយពីតួស្រីជាអ្នកនិពន្ធ​ ដោយមានថ្ងៃមួយនាងបានចូលទៅរករបស់ភ្លេចនៅបន្ទប់ដាក់សៀវភៅ​ ក៏ប្រទះឃេីញសាស្ត្រាមួយច្បាប់ដែលជាស្នាដៃនិពន្ធរបស់តា​ និងម្តាយនាង។ អព្ភូតហេតុ​ មួយបានកេីតមានឡេីងបន្ទាប់ពីនាង​ សូត្រធម៌ដែលជារបស់យាយនាងហាមប្រាម។... សម្រាប់សាច់រឿងបន្តយ៉ាងណា សូមកុំភ្លេចគាំទ្រស្នាដៃអ្នកនិពន្ធដោយទិញប្រលោមលោកនេះមកអានដោយខ្លួនឯង។ សម្រាប់តម្លៃប្រលោមលោក ម៉ឺនឯក គឺ ២៤០០០រៀល សម្រាប់ប្រិយមិត្តដែលបានកក់តាមទំព័រ សិល្បៈមករា - Makara Pao និងទំព័រ អ្នកនិពន្ធវ័យក្មេង - Khmer Copywriter នឹងតម្លៃ ២៨០០០រៀល សម្រាប់អ្នកទិញផ្ទាល់។ សៀវភៅ ម៉ឺនឯកនេះ នឹងមានដាក់លក់យ៉ាងពិសេស នៅក្នុងពិព័រណ៍សៀវភៅលើកទី ៨ នៅបណ្ណាល័យជាតិ ចាប់ពីថ្ងៃទី ១៣-១៥ ខែធ្នូខាងមុខនេះ នៅតូបអ្នកនិពន្ធ។

78932963_2552456645042908_282110314042884096_o

79858385_2552818188340087_1704858006535012352_o

76619243_2528029780818928_4475016409562218496_o

គួរបញ្ជាក់ផងដែរថា លោក ពៅមករា ជានិស្សិតបញ្ចប់បរិញ្ញាបត្រ ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រ​សិល្បៈ​ ផ្នែកគំនូរ​ សារគមនាគមន៍ បច្ចុប្បន្នជាអ្នកនិពន្ធទំនុកច្រៀង និងអត្ថបទភាពយន្ត នៃផលិតកម្មរស្មីហង្សមាស ។

67874175_2453300854958488_1143705269293809664_o

48379904_2300953553526553_5915005007018590208_n