អាជីវកម្មម្ហូបអាហារ ទាំងហាងតូច និងហាងធំ មានការបើកលក់ជាហូរហែរ ដោយសារតែតម្រូវការអតិថិជន ចូលចិត្តចង់ទទួលទានអាហារដែលប្លែក និងមានរសជាតិឆ្ងាញ់ ព្រមជាមួយនឹងបរិយាកាស និងការតុបតែងហាងមានភាពស្រស់ស្អាតទាក់ទាញទៀតផង។
ថ្ងៃនេះផងដែរ « ក្នុងស្រុក» សូមណែនាំហាងថ្មីមួយកន្លែង ដែលល្បីថាមានម្ហូបឆ្ងាញ់ ក្រោមស្នាដៃម្ចាស់ពានរង្វាន់ចុងភៅពិភពលោក Master Chef Cambodia លោក យូ ថាន់តារា ថែមទាំងមានការតុបតែងហាងថ្មីប្លែកស្អាត និងមានផាសុកភាពផងដែរ ដែលមានឈ្មោះថា Master Coffee & Food ។
Master Coffee & Food មានបម្រើអាហារសុទ្ធតែមានរសជាតិឆ្ងាញ់ កាហ្វេឈ្ងុយ ស្រាបៀរស្រស់ៗ ជាពិសេសមុខម្ហូបពិសេសប្រចាំហាងមានដូចជា បាយឆាបង្កង បាយឆាសាច់ក្តាម បាយឆាត្រីសាម៉ុន ស្តេកត្រីសាម៉ុន ស្ពាហ្គេតទីត្រីសាម៉ុន សាលាដត្រីសាម៉ុន និងមុខម្ហូបពិសេសជាច្រើនទៀត ដោយមុខម្ហូបមួយមុខមានតម្លៃសមរម្យមិនលើសពី ២ម៉ឺនរៀល (5$) នោះទេ។
គួរឱ្យដឹងផងដែរថា Master Coffee & Food មានទីតាំងផ្ទះលេខ ២០ ផ្លូវលេខ ៤៥៤ សង្កាត់ទូលទំពូង១ ម្តុំលូរបឹងត្របែក ឬអាចទំនាក់ទំនងទូរស័ព្ទលេខ 010 353 454/ 098 361 361/ 099 361 361 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Master Coffee & Food