«ពេលម៉ែចាស់ទៅ» ប្រលោមលោកមួយក្បាលដែលគ្រប់គ្នាមិនគួររំលង ពីអ្នកនិពន្ធ ពាន់ ភួងបុប្ផា!

ភ្នំពេញ៖ លោកស្រីពាន់ ភួងបុប្ផា ជាអ្នកដឹកនាំភាពយន្ដដ៏មានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសកម្ពុជា ដែលបានផលិតរឿងជាច្រើន ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ ជាក់ស្ដែងដូចជារឿង កុមារី២៥ឆ្នាំ កុមារី២៥វគ្គ២ កូនប្រសារស្រី ទឹកចិត្តម្ដាយ និងរឿងជាច្រើនទៀតផង។

77297737_132148774883582_6261204595419119616_o

ថ្មីៗនេះ លោកស្រីបានចាប់ផ្ដើមប្រកាសនូវស្នាដៃថ្មីរបស់លោក តាមរយៈប្រលោមលោកថ្មីមួយ ក្រោមចំណងជើងថា «ពេលម៉ែចាស់ទៅ» ដែលជាប្រលោមលោក មួយនិយាយពីជីវិតរបស់ម្ដាយនិងកូន នៅពេលកូនកាន់តែធំ ម្ដាយកាន់តែចាស់ គម្លាតកាន់តែឆ្ងាយ ហើយនឹងមានអ្វីកើតឡើង? ប្រលោមលោកមួយដែលមានអត្ថន័យនេះ គួរគ្រប់គ្នាចាប់អាន នឹងកាន់តែយល់ពីទំហំចិត្ត ក្ដីស្រលាញ់ និងបារម្ភពីម្ដាយគ្រប់រូប ចំពោះកូនៗ។

77225089_132801824818277_8027410828183470080_o

78174416_1474263159389617_6113443594289283072_o

ទំនាក់ទំនងទិញសៀវភៅ «ពេលម៉ែចាស់ទៅ» តាមរយៈទំព័រ ក្លិបអ្នកនិពន្ធខ្មែរប៉ាកកាមាស ក្នុងតម្លៃត្រឹមតែ ៣០០០០រៀល តែប៉ុណ្ណោះ!

78839134_775045569632660_200488248743559168_o