U22​កម្ពុជា​មានឱកាសខ្ពស់​ក្នុងឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ស៊ីហ្គេម២០១៩​ក្រោយ​ម្ចាស់​ផ្ទះហ្វីលីពីនឈ្នះ​ម៉ាឡេស៊ី

ក្រុមជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្រោម​២២​ឆ្នាំ​មានឱកាស​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ព្រឹត្តិការណ៍ SEA Games 2019 ជា​លើកដំបូងក្នុង​ប្រវត្តិសាស្រ្តរបស់​ខ្លួន បន្ទាប់​ពីលទ្ធផល​ថ្ងៃ​នេះ​បាន​បង្ហាញ​ឲ្យ​ដឹង​រួចទៅ​ហើយ​នោះ។

74173577_999687873720258_8124937531042037760_o

សម្រាប់​ការ​ប្រកួតនៅ​ថ្ងៃ​នេះ​ក្នុង​ពូល​ A ដែល​មាន​កម្ពុជានៅ​ក្នុងពូល​នេះផង​ដែរ​នោះ គឺ​ក្រុម​ U22​មីយ៉ាន់ម៉ា​ឈ្នះ​ U22ទីម័រខាងកើត​៣​ទល់​១​ខណៈ​ដែល​ម្ចាស់​ផ្ទះ​ហ្វីលីពីន​ឈ្នះ​ U22ម៉ាឡេស៊ី​១​ទល់​០។ លទ្ធផល​បែប​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ U22​មីយ៉ាន់ម៉ា​ឡើង​ឈរ​កំពូលតារាង​មាន​៧​ពិន្ទុ​ឆ្លង​កាត់​៣​ប្រកួត​ឈ្នះ​២​និង​ស្មើ​មួយនៅ​សល់​១​ប្រកួត​ក្នុង​ដៃត្រូវ​ជួប​ក្រុម U22កម្ពុជា។

ចំណែក​កម្ពុជា​ធ្លាក់​មក​លេខ​២​វិញ​មាន​៤​ពិន្ទុ​ក្រោយ​ឈ្នះ​១​និង​ស្មើ​មួយ​មាន​២​ប្រកួត​ក្នុង​ដៃ​ដែល​ត្រូវ​ប៉ះមីយ៉ាន់ម៉ា​និង​ម៉ាឡេស៊ី​។ ម្ចាស់​ផ្ទះ​ហ្វីលីពីន​ឡើង​មក​លេខ​៣​បន្ទាប់​ពី​ឆ្លង​កាត់​៣​ប្រកួត​ឈ្នះ១​ស្មើ​១ និង​ចាញ់​១​នៅ​សល់​មួយ​ប្រកួត​ត្រូវ​ប៉ះ U22ទីម័រខាងកើត។ សម្រាប់ឱកាស​កម្ពុជា​មាន​ច្រើន​ ប្រសិនបើ​ក្នុង​ចំណោម​២​ប្រកួត​ឈ្នះ​មួយ​ប្រកួត និង​ស្មើ​មួយ​ប្រកួត ប៉ុន្តែ​វា​ជំនួប​តឹងតែង​ខ្លាំង។

 

77220252_111993163608580_1159690768202334208_o