ជាការពិតណាស់ កាហ្វេត្រូវបានគេពេញនិយមជាយូរយារណាស់មកហើយ គ្រាន់តែកាលពីមុនមានតែមនុស្សវ័យកណ្តាល ឬវ័យចំណាស់ប៉ុណ្ណោះដែលនិយមទទួលទានជាអាហារពេលព្រឹក និងពេលប្រជុំតុមូលពិភាក្សាគ្នា។ ប៉ុន្តែបច្ចុប្បន្ន ហាងកាហ្វេកាន់តែរីកដុះដាល ថែមទាំងមានទីតាំងអំណោយផលផង ហាងកាហ្វេក៏បានក្លាយទៅជាកន្លែងពេញនិយមពីបណ្តាមនុស្សគ្រប់ទិសទី ទាំងមនុស្សចាស់ពេញវ័យ និងក្មេងជំទង់ ជាពិសេសយុវវ័យក៏បានយកហាងកាហ្វេជាកន្លែងជួបជុំមិត្តភក្តិ ធ្វើកិច្ចការសាលា និងកន្លែងពិភាក្សាផ្សេងៗ ដែលជាហេតុធ្វើឱ្យហាងកាហ្វេសព្វថ្ងៃកំពុងតែប្រជែងគ្នាទាំងរសជាតិ ការតុបតែងហាង ដើម្បីទាក់ទាញភ្ញៀវបន្ថែមទៀត។
នៅក្នុងនោះដែរ ថ្មីៗនេះ ហាងកាហ្វេមួយដែលមានទីតាំងក្នុងប្រទេសថៃ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមទាំងនៅស្រុកថៃ និងស្រុកខ្មែរភ្ញាក់ផ្អើល ដោយសារតែអគារហាងកាហ្វេនេះពិតជាមានការសាងសង់តុបតែងប្លែកខ្លាំងតែម្តង បើមើលពីចម្ងាយដូចជាអគារបោះបង់ចោល ឬអគារមិនទាន់រួចយ៉ាងអ៊ីចឹង តែបែរជាទាក់ទាញចំណាប់អារម្មណ៍ខ្លាំងឱ្យគ្រប់គ្នាចង់សាកល្បង ដោយហាងកាហ្វេមួយនេះមានឈ្មោះថា « The Rectangle coffee x tower »
ហាងកាហ្វេ The Rectangle coffee x tower មានទីតាំងនៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ ដែលទើបតែបើកលក់សាកល្បងកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះប៉ុណ្ណោះ និងធ្វើការបើកដំណើរការជាផ្លូវការនៅថ្ងៃទី ៣០ ខែវិច្ឆិកានេះហើយ ដោយមានទាំងការបើកបម្រើកាហ្វេឈ្ងុយឆ្ងាញ់ និងភេសជ្ជៈគ្រប់ប្រភេទ រួមទាំងអាហារសម្រន់ និងនំប៉័ងទៀតផង។
គួរឱ្យដឹងថាអគារហាងកាហ្វេមួយនេះមានចំនួន ៤ជាន់ ដែលសាងសង់រួចបានចំនួន ២ជាន់ ប៉ុណ្ណោះ ឯ ២ជាន់បន្ទាប់ទៀតនឹងអាចបើកនាពេលឆាប់ៗនេះហើយ ដោយទីតាំងស្ថិតនៅខេត្តឈៀងម៉ៃប្រទេសថៃ ដោយបើកបម្រើការចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។
ប្រសិនជាមានចំណាប់អារម្មណ៍ ហើយបានទៅលេងឈៀងម៉ៃ កុំភ្លេចឆ្លៀតទៅសាកល្បងផងណា អាចចូលទៅកាន់តាមរយៈផែនទីមួយនេះ Map:Get Directions ឬចូលទៅកាន់ហ្វេសប៊ុកផេក The Rectangle coffee x tower និងទំនាក់ទំនងតាមលេខទូរស័ព្ទ +66 81 621 5214 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ ไม่มีเวรหรอหมอ : Zero Shift Doctors/ The Rectangle coffee x tower/ สุดใจร้าย