ថ្មីៗនេះ មានបងប្រុសម្នាក់ប្រទះឃើញថា ពេលដែលគាត់កំពុងធ្វើដំណើរ មានមន្រ្ដីឥណទានម្នាក់ ដែលមានឈ្មោះថា យ៉េន ជាង មានចិត្តល្អណាស់ ដោយបងប្រុសកំពុងតែធ្វើដំណើរស្រាប់តែប្រទះឃើញក្មេងប្រុសម្នាក់ដែលដើរដោយជើងទទេរ រួចហើយបងប្រុសក៏បាន ឈប់ម៉ូតូហើយឲ្យលុយក្មេងប្រុសនោះទៅទិញស្បែកជើងថែមទៀតផង !
ហើយពាក្យពេជន៍និងរូបខាងលើគឺត្រូវបានម្ចាស់គណនីហ្វេសបុកដែលមានឈ្មោះថា Piseth Prø ដែលបានបង្ហោះជាសារភ្ជាប់និងរូបភាពថា៖ « គាត់ជាមន្ត្រីឥណទានចិត្តល្អម្នាក់ពេលគាត់ធ្វើដំណើរតាមផ្លូវស្រាប់តែឃើញក្មេងប្រុសម្នាក់ដើរតាមផ្លូវម្នាក់ឯងដោយគ្មានស្បែកជើង គាត់អាណិតគាត់ក៏បានអោយលុយទៅក្មេង សម្រាប់ទិញស្បែកជើង ហើយគាត់ក៏បានដឹកជូនទៅផ្ទះថែមទៀត អរគុណសម្រាប់ទឹកចិត្តរបស់គាត់ គាត់មិនមែនជាអ្នកមាន តែគាត់មានទឹកចិត្ត នេះជាគំរូល្អសម្រាប់មនុស្សគ្រប់គ្នា យើងគួរយកគំរូនេះតាមគាត់ @យ៉េន ជាង »។
ដូច្នេះហើយសូមបងប្អូនដែលមានលទ្ធភាព មេត្តាជួយដល់ប្អូនដែលគាត់ខ្វះខាតផងព្រោះថាយើងសុទ្ធតែជាខ្មែរដូចគ្នាចេះជួយយកអាសារគ្នាទៅ ៕