តាកែវ ៖ កម្ពុជា គឺជាប្រទេសមួយដែលមានវប្បធម៏ និង អរិយធម៏ចាស់ជាងគេក្នុងទ្វីបអាស៊ីអាគ្នេយ៍ ថែមទាំងមានតំបន់ទេសចរណ៍ជាច្រើន ដែលភ្ញៀវទេសចរអន្តរជាតិ អាចធ្វើដំណើរកម្សាន្តបានគ្រប់ទីកន្លែង ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ដ៏ស្រស់ស្អាត ទាំងតំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍វប្បធម៏ និង តំបន់ទេសចរណ៍កែច្នៃរាប់រយកន្លែង។
ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាគួរបង្វែរចាប់អារម្មណ៍អំពីការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស មកធ្វើដំណើរកម្សាន្ត ក្នុងស្រុក ដែលចំណាយអស់តិច និង អាចជួយសេដ្ឋកិច្ចកម្ពុជាបានយ៉ាយច្រើន តាមរយៈការបង់សេវាកម្សាន្ត ជួយផ្តល់ការងារសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន ។ យើងងាកមកមើលអំពីវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាយើងវិញ ឃើញថាប្រទេសមួយនេះពិតជាមានធនធានធម្មជាតិ និង មានសម្បត្តិបេតិកភ័ណ្ឌជាតិជាច្រើន ដែលអាចទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិឱ្យចូលទស្សនាឥតគណនា។
ដោយឡែកបើយើងក្រឡេកមើលតំបន់ទេសចរណ៍បែបកែច្នៃមួយកន្លែងដែលស្ថិតនៅលើភ្នំដាតាដិល ភូមិនាសាគិរី ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ឈ្មោះ « រមណីយដ្ឋានធម្មជាតិកែច្នៃគិរីឆាក្ដូង » ត្រូវបានគេឃើញថាពិតជាស្រស់ស្អាតមិនធម្មតានោះទេ។
ដោយរមណីយដ្ឋានមួយនេះ មានទេសភាពដ៏ស្រស់ត្រកាល ជាមួយបរិយាកាសដ៏ស្រស់ស្រាយបន្សាយនូវភាពតានតឹង ល្អសម្រាប់ប្រជាពលរដ្ឋដែលនិយមដំណើរកំសាន្តបែបព្រៃភ្នំធម្មជាតិ មានសម្លេងទឹកហូរ មានព្រៃឈើដុះលៀពោទ៍ដោយសម្លេងសត្វស្លាបហោះរំលងពេញផ្ទៃវេហា អោយធ្វើអោយអ្នករំសាយឱរា ក្រោយមានទុក្ខកង្វល់និងសំរាកក្រោយស្រ្តេសជាមួយការងារប្រចាំថ្ងៃ ។
តោះចង់ដឹងថាទេសភាពពិតជាស្រស់ត្រកាលគួរអោយគយគន់ខ្លាំងប៉ុនណា មកទស្សនាកម្រងរូបភាពពីទិដ្ឋភាពទាំងស្រុងនៅលើរម្មណីយដ្ឋានធម្មជាតិកែច្នៃគិរីឆាក្ដូងទាំងអស់គ្នា ៖
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Sean Sombath/ រមណីយដ្ឋានធម្មជាតិកែច្នៃគិរីឆាក្តូង