សៀមរាប : ប្រិយមិត្តច្បាស់ជាជ្រាបហេីយថា ខេត្តសៀមរាបគឺជាខេត្តមួយដែលសំបូរទៅដោយសំណង់អច្ឆរិយៈខ្មែរបុរាណ ដែលដូនតាបានបន្សល់ទុកជាច្រេីនជំនាន់ណាស់មកហេីយ ។ លេីសពីសំណង់បុរាណ សៀមរាបក៏មានកន្លែងកំសាន្តដទៃទៀតជាច្រេីនដែលទាក់ទាញភ្ញៀវទេសចរមកលេងខេត្តនេះច្រេីនឡេីងៗពីមួយឆ្នាំទៅមួយឆ្នាំ ។
ថ្ងៃនេះពួកយេីងក៏បានពាំនាំរូបភាពប៉ុន្មានសន្លឹកពីម្ចាស់គណនី អាខោន ហ្វេសបុកឈ្មោះថា Dy Sorakheta ដែលបានបង្ហោះរូបភាពទាំងអស់នោះហេីយមានអ្នកស៊ែររាប់ពាន់អ្នកឯណោះ ! រូបភាពទាំងអស់នោះគឺ ម្ចាស់គណនីបានថតនៅឯ Pubstreet សៀមរាបយេីងនឹងដែលជាកន្លែងកំសាន្តមួយដ៏ពេញនិយមសម្រាប់មិត្តយុវវ័យនោះឯង ។
សម្រាប់ទីតាំងកន្លែងថតរូបមួយនេះគឺនៅក្នុង Pubstreet ផ្ទាល់បេីយេីងចូលតាមផ្សារចាស់គឺនៅខាងឆ្វេងដៃជិតហាងការ៉េម Gelato ផ្ទាល់តែម្ដង ៕
រក្សាសិទ្ធអត្ថបទក្នុងស្រុក
ប្រភពរូបភាព៖Dy Sorakheta