ព្រះសីហនុ : ថ្មីៗនេះដែរ ភរិយារបស់អភិបាលខេត្តព្រះសីហនុ លោកជំទាវ អ៊ូ ធីតាពៅ គួចចំរេីន កំពុងតែត្រៀមនឹងបង្កេីតក្រុមសម្ដែងនូវរបាំព្រះរាជទ្រព្យរឿង « ព្រះអនុរទ្ធ នាងឱសា » ដេីម្បីជួយដល់សង្គមមួយចំណែកតូច ដែលនេះគឺជាលេីកទី ១ សម្រាប់លោកជំទាវដែលសម្ដែងរបាំខ្មែរបុរាណមួយនេះ ។
គូសបញ្ជាក់ផងដែរថា លោកជំទាវបង្កេីតក្រុមរបាំនេះឡេីងក្នុងគម្រោងរៃអង្គាសថវិកាក្នុងការជួយទៅដល់សិល្បៈកររបាំដែលខ្វះខាតប្រាក់ក្នុងជីវភាពរស់នៅ ហេីយសង្ឃឹមថាបងប្អូននឹងជួយគាំទ្រដល់ការសម្ដែងរបស់លោកជំទាវ ហេីយការសម្ដែងនេះគ្រោងនឹង ប្រារព្ធនៅឯសាលចតុម្មុខ នាពេលឆាប់ៗនេះផងដែរ ។ ចំពោះពត៌មានបន្ថែមដែលទាក់ទងនឹងការសម្ដែង ក្រុមការងាររបស់យេីងនឹងព្យាយាមផ្សព្វផ្សាយតាមក្រោយទៀត ៕