កូនខ្មែរទាំងអស់ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ នៃការយាងសោយទិវង្គតរបស់សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​

ភ្នំពេញ​ : ប្រិយមិត្តច្បាស់ជាស្គាល់ហេីយ​ ព្រះអង្គម្ចាស់ក្សត្រី​សម្ដេចព្រះរៀមនរោត្ដម​ បុប្ផាទេវី​ ដែលទ្រង់គឺជាមាតានៃរបាំព្រះរាជទ្រព្យរបស់ប្រទេសកម្ពុជា ដែលជារឿងមហាទុក្ខក្រៃលែង ពេលនេះទ្រង់យាងចូលព្រះទីវង្គតហេីយ​ ។

ដោយសម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។

គួរឱ្យដឹងផងដែរថា សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​នរោត្តម​ បុប្ផា​ទេវី​ ទ្រង់ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ដោយទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការីនៃរបាំព្រះរាជទ្រព្យ ។

សារនេះជាសារដ៏ក្រៀមក្រំបំផុតនៃប្រជាជនកម្ពុជាដែលបាត់បង់សមាជិកខ្សែរាជវង្សមួយព្រះអង្គទទៀតហេីយ​ ។ ជាចុងក្រោយសូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញណក្ខ័ន្ធ ព្រះអង្គក្សត្រី​ នរោត្តម​ បុប្ផា​ទេវី​ ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕

-->

S2468

76681725_1601011003374944_101974227392921600_o

77013929_1600997903376254_7804329861757009920_o

75485946_2478467025755752_4422579677831364608_n

75561477_2478467122422409_308775262017814528_o

78121540_2478466992422422_9072838488306483200_o

72202267_2478467089089079_7591664182433415168_o

75339602_2478467062422415_3851737923867115520_o