រវាងមនុស្សដែលយើងចង់បាន និងមនុស្សដែលយើងត្រូវការ ត្រូវបែងចែកឱ្យដាច់ថា យើងគួរជ្រើសយកមួយណា?

ពេលខ្លះ យើងពិតជាបែងចែកមិនដាច់ពិតមែន រវាងអារម្មណ៍ចង់បាន និងអារម្មណ៍ត្រូវការ ហើយវាសុទ្ធតែជាអារម្មណ៍ដែលពិបាកនឹងសម្រេចផងដែរ ព្រោះតែអារម្មណ៍មួយនេះ វាហាក់ដូចគ្នា តែតាមការពិតវារគ្រាន់តែស្រដៀង តែវាខុសគ្នា។ ពេលខ្លះ រឿងខ្លះ របស់ខ្លះ ឬក៏មនុស្សខ្លះ យើងគ្រាន់តែចង់បាន គឺចង់បានមួយឆាវតែប៉ុណ្ណោះ តែការពិតគឺយើងមិនបានត្រូវការបែបហ្នឹងឡើយ។

អារម្មណ៍មួយដែលគ្រាន់តែចង់បាន វាមិនអាចឋិតថេរបានយូរអង្វែងទេ មិនដូចអារម្មណ៍ដែលត្រូវការ សេចក្ដីត្រូវការ នឹងធ្វើឱ្យយើងចេះថែរក្សា ចេះការពារ ខ្លាចបាត់បង់ មិនដូចអារម្មណ៍ចង់បាន បើគ្រាន់តែចង់បាន នៅពេលដែលបានហើយ យើងនឹងលែងមានអារម្មណ៍រំភើប ហើយក៏លែងមានអារម្មណ៍ថាសំខាន់ទៀតដែរ វានឹងប្រែទៅជា​ អារម្មណ៍ធុញទ្រាន់ទៅវិញ។

71663281_2620148754690380_6563534550339682304_o

វាក៏ដូចគ្នាដែរនឹងការជ្រើសយកនរណាម្នាក់ដើម្បីចូលមកក្នុងជីវិតយើងអ៊ីចឹង ពេលខ្លះ យើងអាចនឹងស្រឡាញ់ម្នាក់នោះ យើងអាចនឹងចង់បានម្នាក់នោះ ព្រោះតែអារម្មណ៍ស្រឡាញ់មួយឆាវៗ ឬមួយពេលៗ តែពេលដែលយើងបានដូចចិត្តហើយ យើងនឹងចាប់ផ្ដើមណាយវិញ។ យើងអាចនឹងចង់បានគេ ព្រោះតែចំណុចទាក់ទាញអ្វីមួយហើយ តែការពិត អ្វីដែលជាគេ ឬអ្វីដែលគេមាន មិនមែនជាអ្វីដែលយើងចង់បាននោះឡើយ។ មុននឹងសម្រេចចិត្តជ្រើសយកនរណាម្នាក់ ចូរសួរខ្លួនឯងឱ្យច្បាស់ថា គេជាមនុស្សដែលយើងចង់បាន ឬជាមនុស្សដែលយើងត្រូវការ៕

73323252_2694372323934689_5521856336536535040_o

អត្ថបទ ៖​ ភី អេក

ក្នុងស្រុករក្សាសិទ្