កំពត៖ ឆ្នាំនេះដឹងសប្បាយទៀតហេីយ ជាមួយកម្មវិធីបុណ្យសមុទ្រដែលបងប្អូនបានដឹងស្រាប់ហេីយថាបុណ្យសមុទ្រដែលប្រារព្ធទៅអស់រយៈពេល ៧ ឆ្នាំ និង ៧ លេីក រួចមកហេីយដែលឆ្នាំមុនធ្វេីឡើងនៅខេត្តកោះកុង។
ដោយឡែកឆ្នាំនេះ រដ្ឋាភិបាលកម្ពុជាក៏បានសម្រេចយកថ្ងៃ ២០ ២១ ២២ ខែធ្នូ ឆ្នាំ ២០១៩ ដើម្បីប្រារព្ធកម្មវិធីនេះឡេីង ដោយធ្វើឡើងៅខេត្តកំពតម្តង។
ជាពិសេសនោះ គឺនៅខេត្តកំពតនេះផ្ទាល់រដ្ឋាភិបាលក៏បានដាក់គោលដៅផ្ដោតសំខាន់ទៅលេីតំបន់រមណីយដ្ឋានឋានសួគ៌បូកគោ តំបន់កសិទេសចរណ៍កូនសត្វ ចម្ការម្រេច និងផលិតផលម្រេចកំពត ភ្នំកំពង់ត្រាច រមណីយដ្ឋានទឹកឈូ និងរមណីយដ្ឋានទេសចរណ៍ជាច្រើនទៀត ដេីម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តនេះឲ្យបានច្រេីនព្រោះថាកំពតប៉ុន្មានឆ្នាំមកនេះមានភ្ញៀវទេសចរទៅទស្សនាខេត្តនេះច្រេីនមែនទែនហេីយជាពិសេសគឺ មានគ្រឿងសមុទ្រស្រស់ៗ និង ផ្លែឈេីគ្មានជាតិគីមីដែលជាការដាំផ្ទាល់របស់បងប្អូនកសិករជាច្រេីនមុខសម្រាប់បងប្អូនជាវយកទៅពិសារតែម្ដង។
គួរឱ្យដឹងផងដែរថា ពិសេសកម្មវិធីមួយនេះ ក៏មានការចូលរួមពីសំណាក់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្ដីនៃ ព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកតិព្រឹទ្ធ ប៊ុនរានី ហ៊ុនសែន ទៀតផង ដែលនេះគឺជាកិត្តិយសធំធេងណាស់សម្រាប់ខេត្តកំពតដូច្នេះសូមបងប្អូនចូលរួមទស្សនាឲ្យបានច្រេីនកុះករ ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ ChengVicheka