ភ្នំពេញ ៖ ក្រោយពីផ្ទុះរឿងរិះគន់ដែលអាចារ្យធំនគររាជ បានបង្ហោះសាររិះគន់ទៅលើអ្នកលេងបណ្ដាញសង្គមមួយចំនួនដែលព្យាយាមសរសេរអក្សរអង់គ្លេសសូរសៀងខ្មែរហើយថែមទាំងប្រើពាក្យធ្ងន់ៗទៅលើមនុស្សមួយចំនួនតូច ដើម្បីអោយស្វាងរលឹក ងាកមក ប្រើប្រាស់អក្សររបស់ជាតិដើម្បីចូលរួមថែរក្សាឲ្យបានគង់វង្ស និងជាគម្រូដល់ក្មេងជំនាន់ក្រោយ។
តែស្រាប់តែមានគណនីហ្វេសបុកមួយឈ្មោះ Bong Phorn បានសសេរ Caption និងរូបភាពមួយចំនួនតបទៅកាន់អ្នកស្នេហាវប្បធម៌ អាចារ្យធំថា៖ « 🤭😂🤫នេះជាអក្សរសម្រាប់ឆ្កែសសេរ ព្រោះ ក្នុងវចនានុក្រមសម្តេចសង្ឃ រាជ ជួន-ណាត គ្មាន Dj Ajathom ទេ 🤪(ហើយជំនាន់នឹងក៏គ្មានDJ Dអាចម៌អីដែរ)😂😂ខ្ញុំម្ចាស់ថាតាមអាបងឯងទេ🥴 «។
មិនតែប៉ុណ្ណោះកាលពីម្សិលមិញទៀតសោតក៏បានគណនីហ្វេសបុករបស់យុរជនមួយរូបទៀតឈ្មោះ Oun vansak បានបង្ហោះសារជូនជំពោះអាចារ្យធំទាក់ទងនឹងជំនួយសប្បុរសធម៌ដែលបានផ្ញើមកពីក្រៅបរទេសអស់រយះពេល ២ ឆ្នាំ តែត្រូវអាចារ្យធំ យករក្សាទុកទៅវិញ ដោយបានយុរជនខាងលើសសេរបញ្ជាក់ថា៖ « សូមគោរព ជូនបងអាចារ្យធំ អ្នកស្រលាញ់វប្បធម៌ ជាទីនឹករលឹក លុយជំនួយ អ្នកក្រៅប្រទេស ជួយ ដល់លោកគ្រូ សេរី គ្រូក្បាច់គុន ល្បុក្កតោ ២ ឆ្នាំជាងហើយ ដល់ណាហើយបង បើរវល់ខ្លាំង ប្រាប់គ្រួសារខ្ញុំបាន ស្រួលប្រាប់ម្ចាស់ជំនួយវិញ 👌 ថែវប្បធម៌បានហើយ កុំថែលុយជំនួយមនុស្សមានអាសន្នទៀត បងអាចារ្យ! » ។
គួរឱ្យដឹងផងដែរថា រឿងជំនួយសប្បុរសជនមួយនេះ សូម្បីតែតារាល្បីស្រុកខ្មែរ កញ្ញា ទេព បូព្រឹក្ស និងលោក G-Davith ក៏បាននាំគ្នាស៊ែរបន្តផងដែរ នោះក៏ដោយសារតែកាលពីមុនអ្នកទាំង២ បានធ្លាប់ផ្តល់ជំនួយដល់ទៅ 100$ តែបាត់ឈឹងដល់ពេលបច្ចុប្បន្ន។
ទោះជាយ៉ាងណា រឿងរ៉ាវពិតទៅជាយ់ាងណា យើងមិនទាន់ឃើញមុខអាចារ្យធំចេញមុខបកស្រាយនោះទេ សម្រាប់ព៍ត៌មានបន្ថែមយើងខ្ញុំនឹងផ្សាយជូនជាបន្តបន្ទាប់នៅពេលក្រោយ៕