អាចរួមទុក្ខ តែមិនអាចរួមសុខ! អារម្មណ៍នៃការបាត់បង់ ទោះរៀបរាប់ប៉ុនណា ក៏មិនអាចរៀបរាប់អស់បានដែរ

គិតចាប់តាំងពីថ្ងៃនោះមក គឺ២ឆ្នាំហើយ ដែលខ្ញុំបានបាត់បង់អ្នក តែអារម្មណ៍ខ្ញុំ នៅតែដិមដាម ហាក់ដូចនៅថ្មីៗអ៊ីចឹង នៅមិនទាន់អាចធ្វើចិត្តបាន នៅតែនឹក នៅតែគិត មិនអស់អាល័យ សួរខ្លួនឯងរាល់ថ្ងៃ ថាតើខ្ញុំអាចរស់នៅដោយរបៀបនេះ គ្មានអ្នកនៅក្បែរបែបនេះ ញញឹមលាក់ការពិតបែបហ្នឹង ធ្វើពុតជារឹងប៉ឹងបានយូរដល់ពេលណា រាល់ថ្ងៃ បានត្រឹមតែខំប្រឹងញញឹម ហើយប្រឹងរស់ ប្រឹងជម្នះ ទាំងពេលខ្លះមិនសង្ឃឹមទេថា ខំប្រឹងដើម្បីអ្នកណា ព្យាយាមបានយូរដល់ពេលណា។

75398272_2498474896908500_9066334782538907648_o

មនុស្សម្នាក់ដែលខ្ញុំស្រឡាញ់ខ្លាំង ជាមនុស្សចុងក្រោយនៃជីវិត គិតថាជាស្នេហាពិត នឹងអាចឋិតថេរបានជានិច្ចនិរន្តិ៍ គិតថា យើងនឹងអាចរស់នៅជាមួយគ្នាបានយូរអង្វែងដោយមានក្ដីសុខ និងសុភមង្គលរហូតទៅ តែពេលវេលាហាក់មិនសក្តិសម ព្រះមិនមេត្តាប្រណី ឱ្យជួបហើយ តែបែរជាឱ្យយើងបែកគ្នាទៅវិញ ហេតុអ្វីក៏ព្រហ្មលិខិតលេងសើចនឹងពួកយើងបែបនេះ ហេតុអ្វីទៅ? ចាប់តាំងពីថ្ងៃដែលអ្នកបានចាកចេញទៅ អារម្មណ៍ខ្ញុំនៅតែមិនអស់ចិត្ត ខ្ញុំនឹកសំឡេងដែលយើងធ្លាប់សាសងនឹងគ្នា ខ្ញុំនឹកពេលវេលាដែលយើងនៅក្បែរគ្នា នឹកអារម្មណ៍ល្អៗ នឹងពេលវេលាដ៏មានន័យ តែអ្វីៗសល់ត្រឹមតែជាអនុស្សា ការចងចាំសម្រាប់ខ្ញុំដែលនៅទីនេះតេម្នាក់ឯងប៉ុណ្ណោះ ព្រោះអ្នកចាកចេញ មិនត្រឡប់មកវិញឡើយ។

76612207_2498475070241816_4725278905450102784_o

-->

តែយ៉ាងណា ពេលនេះ ខ្ញុំធ្វើបានត្រឹមលួងចិត្តខ្លួនឯងថា អ្នកនឹងនៅតែនៅក្បែរខ្ញុំ អ្នកនៅជិតខ្ញុំរាល់ថ្ងៃ អ្នកនៅក្នុងបេះដូងខ្ញុំរហូតទៅ អ្នកនៅតែជាកម្លាំងចិត្តសម្រាប់ខ្ញុំ ដើម្បីជម្នះរាល់បញ្ហាគ្រប់យ៉ាងនៅក្នុងជីវិតនេះ អ្នកនៅតែជាហេតុផល ដែលខ្ញុំត្រូវតែតស៊ូស្វែងរកគ្រប់យ៉ាង ព្រោះខ្ញុំដឹងថា អ្នកនៅទីនោះ កំពុងតែសម្លឹងមើលមកខ្ញុំនៅទីនេះ ខ្ញុំដឹងថា អ្នកមិនបានបំភ្លេចខ្ញុំ ក៏មិនបោះបង់ខ្ញុំដែរ អារម្មណ៍អ្នក នៅតែស្ថិតនៅជាមួយនឹងខ្ញុំ ដូចដែលអារម្មណ៍ខ្ញុំ ពុំធ្លាប់បំភ្លេចអ្នកម្ដងណាឡើយ។ អរគុណ ដែលបានចូលមកក្នុងជីវិតខ្ញុំតាំងពីដំបូង រហូតដល់ថ្ងៃចាកចេញ ក៏នៅតែបន្សល់ងារម្មណ៍ល្អៗឱ្យគ្នាមិនប្រែប្រួល នៅស្រឡាញ់អ្នករហូតទៅ។ តែអ្វីដែលខ្ញុំស្ដាយបំផុតនោះគឺ ពួកយើងបានព្យាយាម តស៊ូមកជាមួយគ្នាច្រើនណាស់ យើងរួមទុក្ខជាមួយគ្នារាប់មិនអស់ តែចុងក្រោយ យើងបែរជាមិនអាចរួមរស់ សោយសុខជាមួយគ្នា៕

71797552_2498474903575166_1816613102821572608_o

74604725_2498474776908512_4349789061725028352_o

74701674_2498474730241850_2612660114036883456_o

75362510_2498474856908504_1494559850623926272_n

75478518_2498474760241847_6039160227939483648_o

75481674_2498475033575153_348344112816062464_o

76650789_2498474936908496_3324625486801272832_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ