រន្ធត់! ហេតុការណ៍មនុស្សស្រីធ្លាក់ពីលេីអគារ​ បង្កការភ្ញាក់ផ្អេីលខ្លាំង​ សង្ស័យថាអាចមកពីករណីមួយនេះ

ភ្នំពេញ​៖ កាលពីយប់ថ្ងៃ​ ទី​ ១៣ ឈាន​ ចូល​ ១៤ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៩ មានហេតុការណ៍មួយដែល​បង្ក​ភាព​ភ្ញាក់ផ្អេីល​ដល់ប្រជាពលរដ្ឋដែលជា​ហេតុការណ៍មួយ ដែលមានមនុស្សស្រីម្នាក់ធ្លាក់ពីលេី​អាគារ​ចុះមកបណ្ដាលអោយស្លាប់ភ្លាម​ៗ​ ។

ហេតុការណ៍នេះកេីតឡេីង​ វេលាម៉ោង​ ២ យប់​ ថ្ងៃខែ​ ខាងលេី​ នៅចំណុច​ Bali Apartment ដែលមានទីតាំង​ ស្ថិតនៅ​ចំណុច​សង្កាត់ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ​ ដែលគេសង្ស័យថា​មនុស្សប្រុស​ជនជាតិ​ចិនម្នាក់បានច្រាន​ស្ដ្រី​ជនជាតិចិន​ដូចគ្នា​ធ្លាក់មកពីទីខ្ពស់​ស្លាប់បាត់បង់ជីវិតភ្លាមៗ ដែលបានបង្កការភ្ញាក់ផ្អេីលដល់ប្រជាជនតែម្ដង ។

ក្រោយពីកេីតហេតុភ្លាម​ សមត្ថកិច្ចចុះមកវាស់វែងសាកសព​ និង​ ចាប់បានជនសង្ស័យយកទៅសាកសួរ និង​កសាងសំណុំរឿង​បញ្ចូនទៅតុលាការ​ភ្លាមៗ​តែម្ដង​ ហេីយក៏មិនទាន់មានការបញ្ជាក់ច្បាស់នោះទេ​ ថាមកពីមូលហេតុអ្វីនោះដែរបានឈានដល់ការច្រានពីទីខ្ពស់រហូតដល់បាត់បង់ជីវិតដូចនេះដែរ​ ៕

Dស 5

Dស 4

75496046_784312798657704_8629457898965041152_n

Dស 2

Dស 3

74530265_784312758657708_5399734335953698816_n

76722778_784312958657688_8723099413062352896_n

76935221_784312918657692_2197420257793015808_n

73515750_784312868657697_3386870360468094976_n

75264968_784312835324367_8115807989643870208_n