ភ្នំពេញ : ការប្រណាំងទូក ដែលប្រារព្ធទៅរយះពេល 3 ថ្ងៃពេញគឺបានបញ្ចប់ហេីយ ដោយ ភាពរលូនមែនទែន ដោយយេីងឃេីញវត្តមាន ព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហមុនី និង សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្ដី នៃ ព្រះរាជាណាចក្រ កម្ពុជា ព្រមទាំង ឥស្សរជនជាច្រេីនរូប បានចូលរួម បេីកនិងបិទពិធីមួយនេះដោយជោគជ័យប្រកបដោយភាពរីករាយ។
ចំណែកឯការប្រណាំងទូកវិញក៏ជក់ចិត្តផងដែរ ដោយទូកខ្លះទទួលបានជោគជ័យត្រឡប់ ទៅវិញនិងខ្លះទៀតក៏បរាជ័យត្រឡប់ទៅវិញ ។ ទន្ទឹមនឹងនេះដែរ ទូក-ង ដែលមានឈ្មោះថា " ស្រីម៉ៅ ក្រាំងយ៉ូវ " ដែលមានប្រភពចេញពី ឃុំក្រាំយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ដែលជាកម្មសិទ្ធរបស់ វត្ត សាលាអណ្ដែត ហៅវត្តអណ្ដូង គឺទទួលបាន ជ័យជំនះទាំង ៣ ថ្ងៃជាប់គ្នាតែម្តង ពោល គឺ ៦ ប្រកួត ពុំស្គាល់ពាក្យថាចាញ់នោះទេ ដែលនេះគឺជាកិត្តយស និងប្រវត្តិសាស្រ្ដរបស់ ទូក-ង ដែលមានប្រភពចេញពីខេត្តកណ្ដាលមួយនេះ ។
គូសបញ្ជាក់ផងដែរថា ទូក-ង ស្រីម៉ៅក្រាំងយ៉ូវ មួយនេះគឺ ធ្លាប់ចូលរួមការប្រកួតថ្នាក់ជាតិជាច្រេីនមកហេីយ ហេីយខ្លះក៏ទទួលបានជ័យជំនះ ខ្លះទៀតក៏ពុំទទួលបានជ័យជំនះ តែលេីកនេះគឺ ឈ្នះទាំង ៣ ថ្ងៃតែម្ដង ដែលបង្ករការភ្ញាក់ផ្អេីលមែន ៕