មនុស្សដែលអ្នកចង់បាន និងមនុស្សដែលអ្នកត្រូវការ តើអ្នកគួររើសយកមួយណា?

ប្រហែលជាវាពិបាកយល់បន្តិច តែពេលវេលានឹងបង្ហាញនៅថ្ងៃណាមួយ រវាងរបស់ដែលត្រូវការ និងរបស់ដែលចង់បាន ត្បិតតែវាស្រដៀងគ្នាមែន តែវាខុសគ្នា ។

អារម្មណ៍ដែលចង់បានវាអស្ចារ្យ តែវាមានពេលកំណត់របស់វា មិនអាចនៅជានិរន្តន៍បានទេ វាគ្រាន់តែកើតឡើងរវាងមនុស្សម្នាក់ ឬពីរនាក់ ដែលបង្កើតឱ្យមានការចង់ចាំល្អៗ នៅជាមួយគ្នាគ្រាន់តែសប្បាយចិត្ត អារម្មណ៍នេះល្អស្រស់ស្អាតណាស់ តែវាមិនអាចស្ថិតស្ថេររហូតទេ ខុសពីអារម្មណ៍ដែលបេះដូងត្រូវការ ពោរពេញដោយភាពកក់ក្តៅ គ្រប់ពេលនៅជាមួយគ្នា ឈ្លោះគ្នាខ្លះ ស្វីតគ្នាខ្លះ ធ្វើឱ្យមនុស្សពីរនាក់កាន់តែយល់ចិត្តពីគ្នាទៅវិញទៅមក ដោយមិនចាំបាច់សាងអនុស្សាវរីយ៍ល្អៗ ឬនៅជាមួយគ្នាគ្រប់ពេល។

73245699_444919519712349_6356920454166347776_n

ចំណែកឯអារម្មណ៍ដែលត្រូវការ នឹងធ្វើឱ្យអ្នកកែប្រែខ្លួនឯង ដើម្បីសម្របតាមមនុស្សដែលអ្នកស្រលាញ់ ដោយមិនដឹងខ្លួន រហូតដល់ថ្ងៃមួយអ្នកគិតថាអ្នកមិនចង់បានគេមកធ្វើជាសង្សារ តែអ្នកនឹងត្រូវការគេចូលមកកំដរជីវិតអ្នកពេញមួយជីវិត។ថ្ងៃនោះអ្នកនឹងដឹងពីខ្លួនឯងកាន់តែច្បាស់រវាងខួរក្បាល និងបេះដូងដែលអ្នកត្រូវការ នៃការជ្រើសរើសមនុស្សម្នាក់ចូលមកធ្វើជាគូជីវិតរបស់អ្នក៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

72331731_942394646135728_6782214824555184128_n

75610603_534544857358097_2891952130669674496_n