គ្រប់ទឹកហ្មងអូនៗតូចៗ! ​រោងភាពយន្តទំនើបដល់ទៅ ​២ មាន ​Hall ភាពយន្តកុមារបំពាក់ទៅដោយប្រដាប់ប្រដាក្មេងលេង ចូលទៅដឹងតែសប្បាយ!

ជាការពិតណាស់​ បច្ចេកវិទ្យា​ ចេះតែដេីរទៅមុខ​ ចំណែកឯផលិតករ​ ក្នុងនិងក្រៅស្រុកចេះតែបន្តផលិតភាពយន្ត​ មិនថាបែបបាញ់ប្រហារ​ តុក្កតា​ ស្នេហា​ ។ ល។ គឺមានការកេីនឡេីងខ្លាំងគួរអោយកត់សម្គាល់​ ។

ចំណែកពេលថ្មីៗនេះដែរ​ ក៏មានរោងភាពយន្តពីរ​ ដែលបានបំពេញតម្រូវការរបស់​ បុត្រា​ បុត្រី​ របស់​លោក​ អ្នកដោយពួកគេបានបង្កេីតHall  បញ្ចាំងភាពយន្ត ដែលបំពាក់ទៅដោយរបស់​របរ​ក្មេងលេង​ ដូចជា​ តុក្កតា​ និងបាល់ចម្រុះពណ៌​ ឯជញ្ជាំង​ លេី​កៅអី​ ក៏មើលទៅស្រស់ស្អាតស្រស់ស្រាយទៅតាមចំណូលចិត្តក្មេងៗផងដែរ។

ដោយរោងភាពយន្តដែលមាន ​Hall  សម្រាប់តម្រូវការក្មេងៗមាន ​២រោងភាពទំនើប និង២ទីតាំងដូចជា៖

១. Kids Hall  នៅរោងភាពយន្ត ​Legend  Cinema  សាខា ​Eden 

​Kid Hall របស់រោងភាពយន្ត​ Legend Cinema ដែលមានទីតាំងស្ថិតក្នុង​បរិវេនមជ្ឈមណ្ឌល​ Eden Garden ពិតជារោងភាពយន្តពិសេសសម្រាប់កុមារ និងមាតាបិតាដែលមានកូនតូចៗ ដោយមិនត្រឹមតែអាចទស្សនាភាពយន្តដ៏ជក់ចិត្ត ​តែក៏អាចមើលថែទាំកូនតូចៗរបស់លោកអ្នកផងដែរ។

អ្វីដែលកាន់តែពិសេស ​ Kid  Hall  មួយនេះបានធ្វើការបន្ថយពន្លឺភ្លើងចំនួន២៥% និង បន្ថយសំឡេងចំនួន២០% ដែលមិនប៉ះពាល់ដល់ត្រចៀក ​និងភ្នែករបស់កូនៗលោកអ្នកឡើយ ​ថែមទាំងមានកូនបាលចម្រុះពណ៌ឱ្យក្មេងៗចូលលេងកម្សាន្ត  និងកន្លែងអង្គុយដេគ័រចម្រុះពណ៌បែបក្មេងៗតែម្តង។

ទីតាំង៖ Kids Hall  របស់រោងភាពយន្ត ​Legend  Cinema  ស្ថិតនៅក្នុងសាខា ​Eden Mall ​Garden ក្នុងសង្កាត់បឹងកក់​ខណ្ឌទួលគក​ ។

២. Kids Cinema នៅរោងភាពយន្ត ​Major  Cineplex  សាខា  AEON2 

ចំណែកឯរោងភាពយន្តទី​ 2 នោះមានឈ្មោះថា​ Kid Cinema របស់រោងភាពយន្ត​ Major Cineplex សាខាផ្សារទំនេីប​ Aeon ២សែនសុខ​ដែលទើបតែបើកដំណើរការថ្មីៗតែប៉ុណ្ណោះ ​តែរោងភាពយន្តកុមារមួយនេះមានបំពាក់ទៅដោយបច្ចេកវិទ្យាឌីជីថល និង​អាចចាក់បញ្ចាំងភាពយន្តជាប្រភេទ ​2D និង 3D ថែមទាំងមានកន្លែងក្មេងលេងកម្សាន្តជាច្រើន ​ដូចជានៅមុខ ​Hall  មានប្រដាប់ប្រដាក្មេងលេងដូចជាការគូគំនូរ  តុក្កតា ​រីឯនៅក្នុង ​Hall  វិញមានល្បែងរំអិល  និងអាងកូនបាល់ចម្រុះពណ៌ជាច្រើន  ដោយមានកៅអីទស្សនាស្រស់ស្អាតគញរប់ពណ៌ត្រូវនឹងចំណង់ចំណូលចិត្តក្មេងៗតែម្តង។

ទីតាំង៖  Kids Cinema នៅរោងភាពយន្ត ​Major  Cineplex មានទីតាំងនៅក្នុងផ្សារទំនើប ​AEON ២  សាខាសែនសុខ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ ។

ដូច្នេះណសូមមាតាបិតាអញ្ជេីញនាំបុត្រាបុត្រីរបស់លោកអ្នកទៅកំសាន្តដែលខាងរោងភាពយន្តនឹងធ្វេីការចាក់នូវរឿងតុក្កតា​ សម្រាប់ក្មេងៗ​ នាពេលចុងសប្ដាហ៍ហេីយ​ និង​ រៀងរាល់សប្ដាហ៍សម្រាប់អូនៗតូចៗផងដែរ​ !!

អត្ថបទ៖ ​Heng  Heng