ភ្នំពេញ៖ ដូចយេីងបានដឹងស្រាប់ហេីយថាបហរជាជនទីក្រុងភ្នំពេញយេីង ចេះតែកេីឡេីងពី 1 ឆ្នាំទៅ 1 ឆ្នាំ ហេីយនៅតាមដងផ្លូវគឺ សម្បូរទៅដោយមនុស្សពេញ 24 ម៉ោងតែម្ដង ហេីយចំណែកអាជីវកម្ម ប្រទេសយេីងឃេីញថា មានការកេីនឡេីងដោយ ខ្លះបេីកបម្រេីជូនអតិថិជន ត្រឹម 12 ម៉ោង ហេីយខ្លះទៀតបេីកបម្រេីជូន 24 ម៉ោងពេញ សម្រាប់តម្រូវការរបស់អតិថិជនផងដែរ ។
ថ្ងៃនេះក្រុមការងារ «ក្នុងស្រុក » យេីងសូមណែនាំជូន Mart ទាំង 3 ដែលបេីកបម្រេីជូនអតិថិជន 24 ម៉ោងពេញតែម្ដង៖
១. Kiwi Mart៖ គឺជា Mart ធំមួយនៅរាជធានីភ្នំពេញ ហេីយមានច្រេីនសាខាដែលនៅជិតខ្លួនរបស់លោកអ្នកបំផុតរហូតទៅដល់ 20 សាខាជុំវិញក្រុង ហេីយ Mart នេះដែរ ក៏មានលក់របស់របរសម្រាប់បរិភោគក្រៀមៗ សម្រាប់បម្រុងទុកនៅផ្ទះក៏ដូចជា ភេសជ្ជះផ្សេង ៗហេីយក៏មាន កន្លែងសម្រាប់អតិថិជននិង មាន Wifi ហេីយជាពិសេសនោះគឺតម្លៃសម្យរម្យជាទីបំផុត ។
២. Circle K Mart ៖ គឺជា Mart មួយដែលពេញនិយមសម្រាប់អតិថិជន ទូទៅក៏ដូចជា សិស្សផងដែរ ហេីយនៅក្នុង Mart ពិសេសគឺមាន គ្រឿងបរិភោគ ភេសជ្ជៈ កាហ្វេ ហេីយក៏មាន បម្រេីជូនអាហារក្ដៅៗ ជូនដល់អតិថិជនជាពិសេស ទៀតផង ។ Mart នេះគឺ មានច្រេីនសាខាជុំវិញរាជធានីសម្រាប់បម្រេីជូន អតិថិជន រហូតដល់ទៅ24 ម៉ោងផងដែរ ។
៣.Jiffy Mart ៖ គឺជា Mart ដែលមានទីតាំងស្ថិតជាមួយ និង Ptt Station ដែលជាស្ថានីយ៍ប្រេង ហេីយ Mart នេះក៏មិនខុសពី Mart ដទៃទៀតដែរ ដែលមានលក់ របស់របរ រឺក៏ស្បៀងសម្រាប់បម្រុងទុក។ ហេីយសាខារបស់ Mart នេះគឺមានច្រេីន ហេីយយេីងក៏ងាយស្រួលរកដែរ ដែលមានទីតាំងស្ថិតនៅ Ptt Station ទូទាំងប្រទេសទាំងមូលតែម្ដង ដែលជាភាពងាយស្រួលមួយរបស់ប្រជាជនខ្មែរទាំងមូលដែរ ។
៤. ធីម៉ាត (T-Mart)៖ ធី ម៉ាត គឺជាហាងទំនិញ ដែលមាននៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈតេលា។ សាខា ធី ម៉ាត មានទីតាំងនៅពាសពេញប្រទេស និងមានផលិតផល និងសេវាកម្មជាច្រើនរួមមាន ទំនិញដែលមានប្រភពក្នុងប្រទេសកម្ពុជា ក៏ដូចជាទំនិញជាច្រើនដែលនាំចូលមកពីជុំវិញពិភពលោក។ ធី ម៉ាត ផ្តល់ជូននូវអាហារ ភេសជ្ជៈ សម្ភារបន្ទប់ទឹក សម្ភារប្រើប្រាស់ក្នុងផ្ទះ និងផលិតផលផ្សេងៗជាច្រើនទៀត។ ហើយហាងនៅតាមស្ថានីយខ្លះទៀតក៏មានហាងកាហ្វេ Lunar ផងដែរ ដែលជាហាងកាហ្វេថ្មីរបស់តេលា ដែលផ្តល់ជូននូវជម្រើសភេសជ្ជៈក្តៅ និងត្រជាក់ដ៏ប្រសើរ នំសាំងវិច សាឡាត់ និងឈុតអាហារនានា។
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក (Heng Heng)