សព្វថ្ងៃការ៉េមគឺជា របស់ម្យ៉ាងពេញនិយមសម្រាប់ មនុស្សទូទាំងពិភពលោក ហេីយជាពិសេសគឺក្មេងៗ ។ ដោយហាងការ៉េមមានការបេីកបន្តបន្ទាប់គ្នាច្រេីនហូរហែ ហេីយមានច្រេីនម៉ូតច្រេីនម៉ាកដេីម្បីទាក់ទាញទីផ្សារអោយអតិថិជនមកជាវ ជាពិសេសគឺនៅពេលដែលអាកាសធាតុក្ដៅ បេីបានការ៉េមមួយម៉ាត់គឺក្ដីសុខពេកក្រៃ ហេីយបេីឆ្ងាញ់ទៀតគឺជាប់ចិត្តដកចេញមិនរួចតែម្ដង ។
ដោយឡែកហាងការ៉េមមួយដែលមានឈ្មោះថា J.C Co Ice Cream ដែលមានទីតាំងស្ថិតក្នុង ផ្សារទំនេីប អូឡាំព្យា ជាន់ទី 5 គឺប្លែកខ្លាំងដោយគេបានច្នៃការ៉េមទៅជារូបសត្វឆ្កែនិងមានការតុបតែងស្អាតខ្លាំងហេីយគួរអោយស្រលាញ់ទៀតផង ដោយម៉ូតការ៉េមមួយនេះថែមទាំងទទួលបានការពេញនិយមនៅឯតៃវ៉ាន់ខ្លាំងមែនទែនកន្លងរួចមកហើយ។
គួរឱ្យដឹងផងដែរថា ការ៉េមឆ្កែនេះប្រហែលជាគេប្រើពុម្ពស៊ីលីកូនគុណភាពខ្ពស់ដូចដែលហាងបង្អែមថៃកាលពីឆ្នាំមុនបានធ្វើបង្អែមដូងខ្ទិះរូបកូនឆ្កែដែលប្រហាក់ប្រហែលគ្នា ដោយសព្វថ្ងៃនេះហាងដែលទើបតែបើកថ្មីនេះគឺមានការគាំទ្រជាខ្លាំងពីសំណាក់អតិថិជន ទាំង រសជាតិ ការកែឆ្នៃ និង សោភ័ណភាពហាងលម្អពីខាងក្រៅផងដែរ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក (Heng Heng)
ប្រភពរូបភាព៖J.C. co Art Kitchen_Phnom Penh