មនុស្សចាស់ខ្លះខ្វះសុជីវធម៌! សំណួរមួយចំនួនដែលក្មេងៗមិនចូលចិត្តនឹងឱ្យមនុស្សចាស់សួរ ជាពិសេសគឺ ចាស់ៗអ្នកជិតខាង

ការសួរនាំគ្នាទៅវិញទៅមកគឺជារឿងដែលគួរសម ក្មេងៗសួរសុខទុក្ខចាស់ៗ ឬអ្នកស្គាល់គ្នាក្នុងបំណងជាការគោរព និងចាស់ៗសួរនាំក្មេងៗបែបចាស់ទុំសួរនាំក្មេង ប៉ុន្តែ ក៏មានចាស់ៗមួយចំនួនធំ មាត់ហាឡើងវឹប សួរខុសទំនង សួរបែបគ្មានសុជីវធម៌ គ្មានការគិតទាល់តែសោះ សួរចេញមក សួរបែបចង់ដឹងចង់ឮរឿងគេតែម្ដង គឺសំណួរបែបខុសទំនង ក៏ជាសំណួរដែលក្មេងៗ ឬមនុស្សជាច្រើនមិនចូលចិត្ត និងស្អប់បំផុត ហើយសំណួរទាំងនោះ មានដូចជា ៖

១. សួររឿងការងារ និងប្រាក់ខែ

ជាសសំណួរខ្វះសុជីវធម៌បំផុត ដែលនៅសុខៗ ឬឱ្យតែមកជួបមុខ សួរតែរឿងហ្នឹង រាល់ថ្ងៃអាអូនឯងធ្វើការងារអី ប្រាក់ខែប់ុន្មានដែរ ក៏មានចាស់ខ្លះ ស្រាប់តែធ្លោយរហូតដល់ទៅ អីគេប្រាក់ខែប៉ុណ្ណឹងទេ? ស៊ីគ្រាន់ដែរ? សរុបមក សួរអត់ចេះគិត សួរបែបមនុស្សខ្វះការអប់រំ។

74229537_2552916734789479_4331584593732829184_n

២. សួររឿងសង្សារ រឿងរៀបការ

ជាពិសេសអ្នកក្នុងស្រុកភូមិជាមួយគ្នា បើយើងចេញពីស្រុកមកយូរហើយ ឱ្យតែទៅលេងស្រុកម្ដងៗ ឬជួបមុខអីហ្នឹង ដឹងតែសួរហើយថា មានសង្សារនៅ រៀបការនៅ អាយុប៉ុន្មានហើយនៅមិនទាន់ការទៀត។ ចាស់ខ្លះថែមល្បោយ អីគេ ក្មេងៗស្រករក្មួយឯងគេការអស់ហើយ ហើយក្មួយឯងមិនទាន់ការទៀត អាយុច្រើនហើយណា៎ គេមានកូនមានចៅអស់ហើយ ប្រយ័ត្នចាស់ហួស គ្មានអ្នកយក។ អារម្មណ៍ពេលហ្នឹង ចង់តែតបវិញថា ចាស់ៗចំណាស់អ៊ំឯង គេទៅចាប់ជាតិងស់ហើយ ហើយអ៊ំឯនៅដល់ណាទៀត? ចង់តែតបទៅវិញបែបហ្នឹង តែខ្លាចគេថាយើងហ្នឹងឈ្លើយ គ្មានម៉ែឪប្រដៅ ចឹងហើយ កុំទៅតបតនឹងអ៊ំអ្នកជិតខាង មាត់អត់គម្រប។

៣. សួររឿងប្ដីប្រពន្ធ

បើសួរបេបធម្មតាមានទៅអី សួរថា ប្ដីអ្ហែង!ប្រពន្ធអ្ហែងសុខសប្បាយអត់ រាល់ថ្ងៃនៅណាដែរ សួរចឹងៗ គ្មានអ្នកណាទៅថាអីទេ តែអ្នកខ្លះ សួរឡើង ប្ដីអ្ហែងធ្វើការអី ប្រពន្ធអ្ហែងរកស៊ីអី រកចំណូលបានប៉ុន្មាន សួរចេញមក ទាក់ទាញណាស់ ខ្វះសំណួរសួរមេន? ឬមិនចេះនិយាយទេ ហាមាត់មក រកតែកន្លែងខុសហ្មងហើយ។

74392860_2534401339974352_5760699841529249792_n

៤. សួរឿងថ្លៃបណ្ដាការ

ពេលដែលយើងមានកម្មវិធីរៀបការ ឬទៅដណ្ដឹងកូនអ្នកណា ក៏មកសួរដោយមិនលាក់លៀមទេ សួរឡើង លើកកូនឱ្យគេ ឬម៉ែអ្ហែងលើកអ្ហែងឱ្យគេយកថ្លៃទឹកដោះប៉ុន្មាន? អ្ហែងទៅដណ្ដឹងកូនគេហ្នឹង គេទារថ្លៃទឹកដោះប៉ុន្មាន? ហើយថី ថ្លៃទឹកដោះអ៊ំហ្អែងមែន បានប្រឹងសួរម៉េះ គេយកប៉ុន្មាន ឬឱ្យគេប៉ុន្មាន មានទៅពាក់ព័ន្ធអីនឹងអ៊ហ្អែង សួរចង់ដឹងរឿងមិនចេះហត់សោះហើយ មួយថ្ងៃៗ គិតតែពីចង់ដឹងរឿងអ្នកដទៃ សួរអ្វីមិនចេះអៀនមាត់ មិនចេះក្រែងចិត្តគេទេ។

នៅមានសំណួរមួយចំនួនទៀត អ៊ីចឹងបានថា ការពិតទៅ មនុស្សចាស់មួយចំនួន អន់សុជីវធម៌ជាងក្មេងៗទៅទៀត សួរមិនចេះគិត សួរមិនខ្លាចចិត្ត មាត់មិនចេះបិទ ចង់តែដឹងឮរឿងអ្នកដទៃ ធ្វើអ្វី និយាយអ្វី ជីកឫកជីកគល់ ខ្វល់ខ្វាយតែរឿងអ្នកដទៃ មិនខ្វល់ មិនចេះមើលខ្លួនឯងសោះឡើយ មិនដែលប្រដៅខ្លួនឯងសោះហើយមែនទេ?

72159230_1344000929116227_3688742892781699072_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ