សព្វថ្ងៃនេះមានឧក្រិដ្ឋកម្មជាច្រើនបានកើតទៅលើស្ត្រី ជាពិសេសគឺករណី ប្លន់ សម្លាប់ និងរំលោភជាដើម ដែលភាគច្រើនកើតឡើងនៅពេលស្ត្រីនៅម្នាក់ឯង ឬធ្វើដំណើរយប់ព្រលប់ស្ងាត់ជាដើម។
ដូច្នេះដើម្បីការពារសុវត្ថិភាព ស្ត្រីគួរតែចៀសវាងការធ្វើដំណើរទៅណាមកណាម្នាក់ឯង បើមិនដូច្នោះទេគួរតែប្រយ័ត្នប្រយែង និងមានរបស់ការពារខ្លួនដូចជារបងឆក់ ឬស្ព្រាយ៍បាញ់មុខជនសង្ស័យដែលបំពានអ្នកជាដើម។
តែមិនបាច់បារម្ភទេ ប្រសិនជាអ្នកពិបាករកទិញរបស់ទាំងនេះ ថ្ងៃនេះយើងខ្ញុំនឹងណែនាំពិវិធីធ្វើស្ព្រាយ៍បាញ់ការពារខ្លួនដោយវិធីងាយៗដូចខាងក្រោម ៖
# របស់ដែលត្រូវការ
-ម្ទេសស្រស់ៗ (ត្រូវរកម្ទេសដែលកាន់តែហឹរគឺកាន់តែល្អ)
-ដបស្ព្រាយ៍បាញ់តូបល្មម ដែលងាយដាក់ជាប់ខ្លួន
-ទឹកស្អាត (កាន់តែមានប្រសិទ្ធភាពអាចប្រើទឹកក្តៅ)
# ការអនុវត្ត
-ហាន់ម្ទេសជាចំនិតតូចៗ រួចយកទៅច្រកក្នុងដបស្ព្រាយ៍ ដោយលាយជាមួយទឹក(ទឹកក្តៅក៏បាន) ហើយក្រឡុកឱ្យសព្វចូលគ្នាទុកប្រើការជាការស្រេច តែអ្នកក៨អាចលាយនឹងម្សៅម្រេចបន្ថែមទៀតក៏បានដើម្បីឱ្យកាន់តែក្រហាយឡើង និងមានប្រសិទ្ធភាពខ្ពស់។
-អ្នកអាចយកទឹកស្ព្រាយ៍នេះជាប់តាមខ្លួន និងកាបូប ទុកប្រើប្រាស់បានរាល់ពេលចេញក្រៅ។ ដោយទឹកនេះអាចទុកប្រើប្រាស់បានរយៈពេល ២អាទិត្យទើបអស់ប្រសិទ្ធភាព។
-ពេលជួបជនសង្ស័យដែលចង់បំពានអ្នក គ្រាន់តែទាញស្ព្រាយ៍នេះបាញ់ឱ្យចំមុខ ឬភ្នែកជនសង្ស័យ ជននោះនឹងក្តៅក្រហក្រហាយភ្នែក ដែលជាឱកាសអាចឱ្យអ្នករត់គេចខ្លួន ឬស្វែងរកជំនួយបាន៕
រក្សាសិទ្ធ៖ Kalib9