មោទកភាពណាស់! ការសម្តែងដ៏អស្ចារ្យ និងព្រឺសម្បុរខ្លាំង « ​ទង់ជាតិខ្មែរ »ពីក្រុមតូច ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូងសព្វព្រះរាជហប្ញទ័យខ្លាំង (មានវីដេអូ)

ភ្នំពេញ៖  ក្រុមតូច ​ឬ  Small World  Small Band  គឺជាក្រុមចម្រៀងមួយដែលបណ្តុំទៅដោយកូនខ្មែរមានសមត្ថភាពខុសៗគ្នាទៅតាមជំនាញរៀងខ្លួន ​ទាំងការច្រៀង ​ការលេងភ្លេង ​ការនិពន្ធបទភ្លេង ​និងទំនុកច្រៀងជាដើម  ជាពិសេសបទនីមួយៗសុទ្ធតែជាស្នាដៃកូនខ្មែរ ​បង្កប់នូវការអប់រំ និងការស្រលាញ់លើកតម្កើងជាតិផងដែរ។

នៅក្នុងនោះ ​កាលពិថ្ងៃទី  ២ ​ខែវិច្ឆិកា ឆ្នាំ ២០១៩ ​ក្រុមតូច ​ឬ  Small World  Small Band បានឡើងសម្តែងនៅក្នុងកម្មវិធីដ៏ពិសេសមួយ ​នោះគឺតន្រ្តីសប្បុរសធម៌ តូយ៉ូតា ក្លាសុិក លើកទី៣០ ដែលប្រព្រឹត្តិឡើងនៅសាលសន្និសិទ ចតុមុខ។ ​តែអ្វីដែលកាន់តែពិសេសអស្ចារ្យនោះ កម្មវិធីមួយនេះ ​ត្រូវបានព្រះករុណានរោត្តមសីហមុនី ​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយាងអញ្ជើញជាកិត្តិយសទៀតផង  ដោយការសម្តែងបទ ​« ទង់ជាតិខ្មែរ ​» ​ពីសំណាក់ក្រុមតូចបានធ្វើឱ្យព្រះករុណាជីវិតតម្កល់លើត្បូងសព្វព្រះរាជហប្ញទ័យជាខ្លាំង។

គួរឱ្យដឹងផងដែរថា ​«បទទង់ជាតិខ្មែរ ​» ​ដែលជាបទនិពន្ធថ្មីរបស់ក្រុមតូច  បានរៀបរាប់ពីដែនដីខ្មែរ ​រួមទាំងកេរ្តិ៍ឈ្មោះនៃសិល្បៈវប្បធម៌ពង្សាវតាខ្មែរ ​ដ៏ត្រចះត្រចង់ក្រោមម្លប់បារមីព្រះមហាក្សត្រ ​ដោយការប្រគំតន្ត្រីនេះមានអមទៅដោយភ្លេងបុរាណខ្មែរ ​ក្រុមភ្លេងបរទេសយ៉ាងពីរោះរណ្តំ មើលទៅរំភើបស្ញប់ស្ញែងគួរឱ្យព្រឺសម្បុរបំផុត។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម ដែលមានប្រភពពី កញ្ញា Mean Sonyta

73131629_2960294767318763_7928096366662778880_n

72996522_3000256859989220_864507583027740672_n

Photo_2019 11 03_11 19 21

Photo_2019 11 03_11 19 21 (2)

Photo_2019 11 03_11 19 16

Photo_2019 11 03_11 19 18

Photo_2019 11 03_11 19 18 (2)

Photo_2019 11 03_11 19 20

Photo_2019 11 03_11 19 19

Photo_2019 11 03_11 19 20 (2)

Photo_2019 11 03_11 19 12

Photo_2019 11 03_11 19 13