ភ្នំពេញ៖ ប្រិយមិត្តបានជ្រៀបហេីយថាបុណ្យអ៊ុំទូកកាន់តែកៀកខិតជិតមកដល់ហេីយ ហេីយបងប្អូននៅតាមបណ្ដាខេត្តខ្លះក៏បានត្រៀមខ្លួនមកលេងរាជធានីភ្នំពេញនិងខ្លះទៀតក៏ទៅតាមខេត្តជាដេីម ។
ថ្ងៃនេះយេីងខ្ញុំក៏សូមណែនាំពីគន្លឹះតិចៗក្នុងការដេីរលេងអោយបានស្រណុកចិត្ត និងសប្បាយខ្លះៗ ៖
១. មុនចេញពីផ្ទះត្រូវបិទ ទឹក បិទ ភ្លេីង ទ្វារបង្អួចជាដេីមដើម្បីការពារសុវត្ថិភាព
២. ខលណាត់មនុស្សដែលអ្នកត្រូវទៅជាមួយឱ្យបានមុនម៉ោងដេីម្បីកុំអោយខកពេល យឺតម៉ោង
៣. ត្រៀមសម្លៀកបំពាក់ថ្មីៗ ស្អាតៗកាលីប អោយចូលចំណោមគេនៅក្រុង ហាហា (កុំភ្លេចរកស្បែកជើងងាយពាក់កុំឱ្យឈឺជើង)
៤. ទុកដាក់យានជំនិះឱ្យបានត្រឹមត្រូវ ឬអាចជិះ រឺម៉កកង់៣ PassApp ទៅក៏បានដើម្បីងាយស្រួលឈប់ចុះដើរ
៤. ប្រយ័ត្នប្រយែងហោប៉ៅ កាបូបលុយ ទូរសព្ទ ជាពិសេសប្រយ័ត្នចោរឆក់
៥. កុំដើរទៅកន្លែងមនុស្សច្រើន ចង្អៀតណែនណាន់ខ្លាំងពេក ការពារការស្ទះខ្យល់ ខ្យល់គរ (ស្អុយក្លៀក ស្អុយញើស) ការរត់ជាន់គ្នា ជាពិសេសបង្ការពេលមានអាសន្នពិបាករកផ្លូវចេញ។
៥. ទទួលទានរួច ឬមានកាកសំណល់ផ្សេងៗត្រូវយកទៅចោលក្នុងធុងសម្រាម កុំឱ្យគេដៀលថាអត់មាយាទ
៥. អ្នកមានកូនចៅតូចៗត្រូវចាប់កាន់ដៃឱ្យជាប់ជៀសវាងវង្វេង ឬមិនដូច្នេះសរសេរឈ្មោះ និងលេខទំនាក់ទំនងជាប់នឹងខ្លួនក្មេង ដើម្បីងាយស្រួលទាក់ទងប្រសិនជមានករណីវង្វេង
៦. ត្រៀមអាវភ្លៀង (ទាំងតូចទាំងធំ) និង ឧបករណ៍ការពារពេលអាសន្នជាដេីម ។
ទាំងនេះគឺជាគន្លឹះតិចៗដេីម្បីអោយបងប្អូនប្រុងប្រៀបខ្លួន ក្នុងការរីករាយទស្សនាពិធីប្រណាំងទូកនាថ្ងៃខាងមុខផងដែរ ៕