ថ្ងៃមួយអ្នកនឹងចងចាំមនុស្សស្រីម្នាក់ ដែលស្រលាញ់អ្នកខ្លាំង ខ្លាំងរហូតដល់គេភ្លេចស្រឡាញ់ខ្លួនឯង។ អ្នកនឹងចងចាំនាង ពេលអ្នកភ្ញាក់ពីគេង ពេលញ៉ាំអាហារ ពេលអ្នករៀបនឹងចូលគេង។ នាងនឹងក្លាយជាសុបិន្តអាក្រក់បំផុតរបស់អ្នក ហើយអ្នកនឹងក្លាយជាមនុស្សប្រុសដែលយំសោកស្ដាយព្រោះតែបាត់បង់នាង ក្នុងខណៈពេលដែលនាងកំពុងតែសប្បាយ មានក្ដីសុខសុភមង្គលជាមួយនឹងអ្នកផ្សេងទៀត។
ថ្ងៃណាមួយ អ្នកនឹងសោកស្តាយខ្លាំងបំផុតដែលធ្វើឱ្យបាត់បង់នាង។ អ្នកបានបាត់បង់មនុស្សស្រីម្នាក់ដែលបានធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់អ្នក។ អ្នកបានបាត់បង់មនុស្សស្រីម្នាក់ ដែលតែងតែនៅក្បែរ និងយកចិត្តទុកដាក់ចំពោះអ្នក ក្នុងខណៈពេលដែលអ្នកមិនមានអ្នកណា។ អ្នកបានបាត់បង់នាងដោយសារតែភាពអាត្មានិយម និងការព្រងើយកន្តើយរបស់អ្នក។ អ្នកបានបាត់បង់មនុស្សស្រីម្នាក់ដែលនៅក្បែរអ្នក ទោះបីជាអ្នកនិយាយពាក្យអាក្រក់ដាក់នាងក៏ដោយ។ អ្នកបានបាត់បង់មនុស្សស្រីម្នាក់ ដែលតែងតែព្យាយាមយល និងយកចិត្តទុកដាក់ជាមួយអ្នកគ្រប់ពេល តែអ្នកបែរជាមិនឱ្យតម្លៃនាងឡើយ។
ថ្ងៃមួយអ្នកនឹងដឹងថា នាងគឺជាមនុស្សស្រីម្នាក់ ដែលមានតម្លៃខ្លាំងសម្រាប់អ្នក។ មនុស្សស្រីម្នាក់ដែលឈរក្បែរអ្នក ទោះបីជាអ្នកមិនពេញចិត្តនឹងនាងក៏ដោយ។ ថ្ងៃណាមួយអ្នកនឹងដឹងថា មនុស្សស្រីដែលអ្នកបានធ្វើបាប និងតែងតែទុកនាងចោល ជាមនុស្សស្រីតែម្នាក់ដែល ស្រឡាញ់អ្នកខ្លាំង គឺនាងបានចាកចេញពីជីវិតអ្នក ហើយទៅរស់នៅក្នុងជីវិតថ្មី ដែលល្អ និងមានតម្លៃ ជាងការដែលនៅជាមួយអ្នកឆ្ងាយណាស់។
ថ្ងៃណាមួយអ្នកនឹង ឈឺចាប់ ហើយកើតទុក្ខរីងរៃ ស្របពេលដែលនាងកំពុងតែមានក្ដីសុខ សប្បាយរីករាយនឹងជីវិតថ្មីដែលគ្មានអ្នក ហើយនាងប្រាកដជាអរគុណអ្នកខ្លាំង ដែលបានអនុញ្ញាតឱ្យនាងចាកចេញទៅ ទៅរស់នៅយ៉ាងមានក្ដីសុខ និងអាចរកបានមនុស្សល្អពិតប្រាកដ ដែលស្រឡាញ់ បារម្ភ មើលថែ និងចេះខ្លាចបាត់បង់នាង។ ហើយថ្ងៃនោះផងដែរ ក៏ជាថ្ងៃដែលអ្នកមានងារម្មណ៍ថា ខ្លួនឯងដូចត្រូវគេចាក់សម្លាប់ទាំងរស់ ព្រោះតែភាពមិនចេះមើលថែ យកចិត្តទុកដាក់របស់អ្នក ធ្វើឱ្យបាត់បង់មនុស្សស្រីម្នាក់ដែលល្អ និងសំខាន់បំផុតនៅក្នុងជីវិត ហើយអ្នកក៏នឹងមិនអាចរកបាន មនុស្សស្រីណាម្នាក់ដែលល្អដូចជានាងបាននោះឡើយ៕
អត្ថបទ ៖ បរទេស
ប្រែសម្រួល ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ