ពេលខ្លះយើងគិតថា យើងសំខាន់ចំពោះគេ តែតាមការពិត យើងសំខាន់តែពេលដែលគេត្រូវការប៉ុណ្ណោះ

មនុស្សស្មោះត្រង់ ភាគច្រើនត្រូវបានគេចាត់ទុកថាជាមនុស្សដែលល្ងង់ តែមនុស្សស្មោះត្រង់ គឺជាមនុស្សដែលមានតម្លៃបំផុត ព្រោះមនុស្សស្មោះត្រង់ តែងតែឱ្យតម្លៃដល់ទំនាក់ទំនង និងចេះមានចិត្តលះបង់ និងចែករំលែកដល់មនុស្សជុំវិញខ្លួន ជាពិសេសគឺស្មោះ លះបង់អស់ចំពោះមនុស្សដែលគេស្រឡាញ់។

ជាការពិត មនុស្សស្មោះត្រង់ តែងតែគិតដល់ចំណុចវិជ្ជមានជានិច្ច គិតថាគេល្អចំពោះខ្លួនពិតប្រាកដ គិតថាខ្លួនជាមនុស្សសំខាន់ ឬមានតម្លៃសម្រាប់នរណាម្នាក់ ព្រោះតែមានគេមកពឹងពាក់ ឬសុំជំនួយពីខ្លួន ហើយក៏តែងតែជួយគេអស់ពីចិត្ត មិនដែលគិត ឬចង់បានអ្វីមកវិញនោះឡើយ។ យ៉ាងណាមិញ យើងតែងគិតថា យើងនេះសំខាន់ណាស់ហើយសម្រាប់គេ តែដឹងទេថា សម្រាប់អ្នកខ្លះ យើងពិតជាសំខាន់សម្រាប់គេមែន តែសំខាន់តែពេលគេត្រូវការយើងប៉ុណ្ណោះ។

ពេលខ្លះ យើងគិតល្អខ្លាំងពេក យើងយល់ថាខ្លួនឯងមានតម្លៃពេកសម្រាប់គេ យើងសំខាន់ណាស់សម្រាប់គេ រហូតដល់យើងភ្លេចគិតថា ការពិតទៅ គេមករកយើង គេនឹកនាដល់យើង តែពេលដែលគេត្រូវការអ្វីម្យ៉ាងពីយើងតែប៉ុណ្ណោះ ជាពិសេសគឺ ពេលដែលគេសុំឱ្យយើងជួយ ឬពេលដែលយើងមានប្រយោជន៍សម្រាប់គេ៕

289d23c083adb2c16f681e04b759e282

B8a56cb8586fceb7519436567b7f3a2b

Fa329d279f2eb1d007e068e406ef1ecf

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ