ដើម្បីឲ្យមនុស្សម្នាក់ស្រឡាញ់យើងដំបូងត្រូវសួរខ្លួនឯងថា តើខ្លួនយើងស្រឡាញ់រូបណាខ្លួនឯងឬទេ? ស្រឡាញ់កម្រិតណា?។ ហេតុអ្វីបានជាសួរយ៉ាងដូច្នេះ?ចម្លើយពិត ពិតហើយគឺ១០០% ឆ្លើយដូចៗគ្នា ទោះជារូបខ្ញុំអាក្រក់កម្រិតណា ក៏ខ្ញុំស្រឡាញ់រូបខ្ញុំដែរ។ ប៉ុន្តែចំពោះសំណួរសួរថាតើស្រឡាញ់ដល់កម្រិតណានោះ អាចអ្នកខ្លះឆ្លើយថាមិនដឹង ខ្ញុំឆ្លើយថាគួរសម្យដែរនិង ខ្លះទៀតឆ្លើយថាស្រឡាញ់រូបខ្លួនឯងលើសពីអ្វីៗដែលមានតម្លៃក្នុងលោកនេះទៅទៀត។ លើកលែងតែអ្នកមានវិបត្តិ ជួបបរាជ័យក្នុងសេចក្តីស្នេហាខ្លះ ឧទាហរណ៍ត្រូវដណ្ដើមយកសង្សាទៅបាត់ ដែលឆ្លើយថា ខ្ញុំស្អប់រូបខ្ញុំណាស់ ឬ ក៏អ្នកខ្លះទៀតក៏កាន់តែខុសធ្ងន់ធ្ងរទៅទៀតដោយនិយាយថា ខ្ញុំខ្ពើមជីវិតខ្លួនឯងណាស់ ខ្ញុំមិនត្រូវការជីវិតនេះទេ ក៏សឹងមានដែរ។ ទាំងនេះហើយដែលជាប្រការខុសឆ្គងដោយមិនដឹងខ្លួន។ ដូច្នេះបើចង់ឲ្យគេស្រឡាញ់យើងក្លាយជាគូរសង្សា ឬគូរជីវិតរបស់យើងនោះ យើងចាំបាច់មុនដំបូងបង្អស់ត្រូវស្រឡាញ់ខ្លួនឯង ត្រូវស្គាល់ខ្លួនឯង ត្រូវដឹងខ្លួនឯង ត្រូវដឹងអ្វីៗគ្រប់យ៉ាងរបស់ខ្លួនឲ្យច្បាស់សិនដូចពាក្យចាស់ពោលថា ស្គាល់ខ្លួនឯងច្បាស់ម្ដង វាយសត្រូវឈ្នះម្ដង តែបើស្គាល់សត្រូវ១០០ដង មិនស្គាល់ខ្លួនឯងម្ដង គឺច្បាំងចាញ់ទាំង១០០ដង។
ស្គាល់ខ្លួនឯង ហើយមិនត្រូវជ្រើសរើសតាមទំនើងចិត្ត
យល់ដឹងពីគ្នាល្អិតល្អន់ទើបយើងមានមនោសញ្ចេតនាស្រុះស្រួលគ្នាទៅបាន។ ប្រការនេះវាជាគ្រឹះ ជាមូលដ្ឋានដែលរួមចំណែកកសាងទំនាកទំនងគូស្រករឲ្យល្អប្រសើរ ឥតខ្ជោះថែមទៀតផង។
១) បើអ្នកជាមនុស្សមានឥទ្ធិពលៈ
ជាអ្នករស់នៅក្នុងជីវភាពខ្លាំងក្លាក្នុងវិចារណញ្ញាណមានសមត្ថភាពត្រិះរិះពិចារណាមានសមត្ថភាពទូទៅស្រួចស្រាវ។ រាល់កិច្ចការសុទ្ធតែត្រូវបានគេទទួលស្គាល់ប៉ាន់ប្រមាណតាមទស្សនះរបស់វិចារណញ្ញាណ ទោះបីជាអ្នកហាក់ដូចអណ្ដែតអណ្ដូងបន្តិច ប៉ុន្តែបំណងប្រថ្នារបស់អ្នកធំធេង ហើយមនោសញ្ចេតនាត្រូវបានកសាងលើមូលដ្ឋាននៃវិចារណញ្ញាណ។ ដូច្នេះនារីដែលសក្តិសមនិងអ្នកក៏ត្រូវតែជាមនុស្សសម្បូរវិចារណញ្ញាណ មានគំនិត និង មនោសញ្ចេតនាជ្រៅជ្ររះម៉ត់ចត់ដូចគ្នាដែរ។
២) បើអ្នកជាមនុស្សដែលមានមនោសញ្ចេតនានិយមៈ
ជាអ្នកយកចិត្តទុកដាក់ឲ្យតម្លៃដល់មនោសញ្ចេតនា ហើយក៏ដោយសារការយកចិត្តទុកដាក់ដល់មនោសញ្ចេតនាខ្លាំងពេកនេះហើយ ទើបធ្វើឲ្យជីវភាពរស់នៅរបស់អ្នកទៅជាស្ងប់ស្ងាត់ មិនរួសរាយមិនសូវមានមិត្តភក្តិ។ ទន្ទឹមនិងនោះ អ្នកក៏ជាមនុស្សប្រកែប្រកាន់ច្រើន អ្នកពិតជាពិបាកនិងបំភ្លេចចោលបានណាស់ចំពោះនរណាម្នាក់ដែលបានធ្វើឲ្យអ្នករងរបួស។
អត្តចរិតរបស់អ្នកសក្កិសមតែជាមួយនារីមួយចំនួនដែលរស់នៅដោយភាពស្មោះត្រង់អស់ពីចិត្តដើម្បីមនោសញ្ចេតនាដូចអ្នកដែរ។ ហើយដៃគូម្នាក់នោះគេជានារីស្លូតបូត ឬ មនុស្សស្មោះត្រង់ បរិសុទ្ធនិងមានសម្បុរសធម៌។
៣) បើអ្នកជាមនុស្សនិយមតែឈ្នះ
រស់នៅក្នុងទស្សនះជាមនុស្សខ្លាំងក្លាអ្នកងាយរាថយចំពោះបញ្ហា ឬ បុគ្គលណាមួយនោះឡើយ គិតរួមទាំងក្នុងក្របខ័ណ្ឌមនោសញ្ចេតនា។ អ្នកតែងតែរិះគន់រកវិធីបង្ហាញឲ្យឃើញពីខ្លួនអ្នកនិងធ្វើឲ្យអ្នកដ៏ទៃទទួលស្គាល់ខ្លួនអ្នក។ ដូច្នេះអ្នកដែឡអាចនាំមកឲ្យអ្នកនៅសុភមង្គលត្រឹមត្រូវតាមន័យនេះគេត្រូវតែជានារីមានចិត្តគំនិតស្លូតបូត រមទម្យ ហើយនិងទឹកចិត្តអំណត់អត់ធ្មត់។
៤) បើអ្នកជាមនុស្សរូបនិយមៈ
សកម្មភាពនិងការត្រិះរិះរបស់អ្នកផ្អៀងទៅលើផ្នែករូបបារម្មណ៍ (ធ្ងន់ខាងរូបសម្ភស្ស) និងសភាវគតិ។ ជាពិសេសចំពោះផ្លូវភេទ អ្នកមានអារម្មណ៍ត្រេកត្រអាលជាសំខាន់ និងដល់កម្រិតកំពូល។
ហេតុដូច្នេះនៅពេលស្វែងរកមនុស្សដែលជាដៃគូនៃអារម្មណ៍នោះ គឺអ្នកដែលមានលក្ខណះសម្បត្តិជួរមុខ មុនដំបូងបំផុត ត្រូវបានអ្នកយកចិត្តទុកដាក់គឺរូបសម្បត្តិ។ ពុំដូច្នេះទេនារីមួយចំនួនមិនសូវស្អាតពិតជាពិបាក ធ្លាក់ក្នុងកែវភ្នែក របស់អ្នកណាស់។ មានមនុស្សច្រើនណាស់មកហើយតែងនិយាយនិងប្រកាសថា សម្រាប់គូអនាគតមិនសំខាន់ លើរូបសម្បត្តិ មានន័យថារូបមិនល្អសម្បត្តិទ្រព្វគ្មានក៏មិនចោទ សំខាន់ឲ្យតែមានចិត្តស្មោះ ការពិតអ្នកអះអាងបែបនេះច្រើនជាមនុស្សបោកប្រាស់ គ្មានការពិតដូច្នោះឡើយ លើកលែងតែករណីមិនអាចប្រកែកបានតែប៉ុណ្ណោះ។
៥) បើអ្នកជាមនុស្សខ្វះជំនឿចិត្តលើខ្លួនឯង
ជាអ្នកចូលចិត្តពឹងផ្អែកលើសមត្ថភាពអ្នកដ៏ទៃ ខ្វះចរិតស្វ័យភាព គ្មានសមត្ថភាពប្រឈមមុខ ឬ ស៊ូទ្រាំនិងបញ្ហា។
អត្តចរិតនេះតែងតែមានចំពោះយុរជនមួយចំនួនដែលត្រូវបានគ្រួសារថ្នាក់ថ្នម តម្រូវផ្គាប់ចិត្តហួសកម្រិតនោះឯង។
នារីដែលស័ក្កសមនិងអ្នកគឺគេជាមនុស្សស្លួតបូត ចិត្តធ្ងន់ ត្រជាក់ ទន់ភ្លន់។ ប្រការដែលចាំបាច់ គឺនាងនោះត្រូវតែគ្រប់គ្រង់សមត្ថភាព ដើម្បីគ្រប់គ្រង់សមត្ថភាព ដើម្បីគ្រប់គ្រង់ទទួលបន្ទុកគ្រួសារទាំងមួលពេលអ្នកបែកពីម្ដាយ។
៦) អ្នកជាមនុស្សគិតតែប្រយោជន៍ផ្ទាល់ខ្លួន៖
ជាអ្នកមានប្រតិកម្ម និងជីវភាពរស់នៅ ទំនាក់ទំនងសង្គមទូលំទូលាយ វៃឆ្លាត រាក់ទាក់ ចូលចិត្តសោយសុខបំផុត។
នារីទាំងឡាយណាដែលមានគំនិតស៊ីជម្រៅរស់នៅតាមមនោសញ្ចេតនាដោយឡែកហ្នឹងធឹងសុទ្ធតែមិនអាចធ្វើជាដៃគូមនោសញ្ចេតនារបស់អ្នកបានឡើយ។
៧) អ្នកជាមនុស្សមានស្មារតីនិងនរ ជំពោះរាល់សកម្មភាព៖
ភាពនិងនរក្នុងការទំនាក់ទំនងពិតជាចំបាច់ណាស់ បោះុន្តែក្នុងភាពនិងនិរនោះ ជួនកាលនាំមកនូវភាពខ្វះការសម្រេចចិត្ត និង គ្មានបំនងប្រាថ្នាធំដុំ។
គំរូមនុស្សដូចជាអ្នកមិនគួរផ្សារភ្ជាប់ខ្លួនជាមួយនារីទាំងឡាយដែលមានអត្តចរិតខ្លាំងក្លា មិនពេញលក្ខណះជានារី (ស្រ្តីចរិតដូចប្រុស) ហើយមិនគួរជ្រើសរើសយកនារីមួយចំនួនដែលរស់នៅក្នុងមនោសញ្ចេតនាដោយឡែក មនោសញ្ចេតនាទោលតែឯងរឹងរយសឡើយ ដើម្បីចៀសវាងសេចក្ដីអស់អង្ឃឹមខកចិត្តទៅថ្ងៃក្រោយ។
អំពិបញ្ហាស្នេហាវាមិនមានលក្ខណះខុសប្លែកពីការប្រយុទ្ធក្នុងសមរភូមិនោះទេ គឺរមែងតែងមានចាញ់ មានឈ្នះ តែសំខាន់ត្រូវស្គាល់ខ្លួនឯង និងលើកទឹកចិត្តខ្លួនឯង ហើយគម្បី គ្រប់គ្នាត្រូវប្រយុទ្ធសិនមុននិងចុះចាញ់។ កាលណាមិនទាន់បានប្រយុទ្ធ ហើយអ្នកចុះចាញ់អ្នកត្រូវចាំថារុបអ្នកខ្លះគោលការណ៍ជាមនុស្ស។
ប្រភព៖ bundint