ត្រៀមៗទៅបងប្អូនដែលរស់នៅតាមបណ្ដោយផ្លូវទាំងនេះ​ ស្នងការនឹងបិទផ្លូវនៅថ្ងៃបុណ្យអុំទូកនេះហើយ!

ភ្នំពេញ​៖ ដូចយេីងបានដឹងស្រាប់ហេីយថា ព្រះរាជពិធីបុណ្យ​ អ៊ុំទូក​ អកអំបុក​ បណ្ដែតប្រទីប​ និង​ សំពះព្រះខែ​ នឹងមកដល់ នៅថ្ងៃ​ ទី​ ១០​ ១១​និង​១២ ខែវិច្ឆិកា ​ឆ្នាំ  ២០១៩ នេះហេីយ​ ដូច្នេះ​ទេីបរាជរដ្ឋាភិបាលសម្រេចចិត្តបិទផ្លូវទាំងអស់នេះ ដេីម្បីសម្រួលដល់បងប្អូនដែលមកលេងភ្នំពេញ​ ដែលផ្លូវទាំងនោះមានដូចជា ៖ ​

១. ផ្លូវ ២៩៤ កែងផ្លូវនរោត្តម

២.  ផ្លូវសុរ៉ាមរិទ្ធ កែងនាគបាញ់ទឹក

៣.  ផ្លូវ ២៤០ កែងផ្លូវព្រះសុីសុវត្ថិ

៤. ផ្លូវ ២៤០ កែង ផ្លូវសុធារស់

៥. ផ្លូវប៉ាស្ទ័រ ៥១ កែងវត្តលង្កា

៦. ផ្លូវ២៤០ កែងផ្លូវប៉ាស្ទ័រ ៥១

៧. ផ្លូវ ២២២ កែងផ្លូវប៉ាស្ទ័រ ៥១

៨. ផ្លូវ ១៨៤ កែងផ្លូវនរោត្តម

៩. ផ្លូវ ២៤០ កែងផ្លូវនរោត្តម

១០. រោងកុនលុច្យ កែងផ្លូវនរោត្តម

១១. ផ្លូវព្រះសុីសុវត្ថិ កែងវត្តបទុម

១២. ផ្លូវលេខ១៩ កែង ផ្លូវលេខ១៣

១៣. ផ្លូវ១៩ កែងផ្លូវ១៨៤

សូមបងប្អូនប្រជាពលរដ្ឋទទួលជ្រាបជាព័ត៌មាន នឹងចូលរួមគោរពតាមសេចក្តីណែនាំនេះដេីម្បីងាយស្រួលដល់កម្លាំងសមត្ថកិច្ចក្នុងការអនុវត្តការងាររបស់ខ្លួន ជាពិសេសដេីម្បីកុំអោយមានការកកស្ទះ និងងាយស្រួលដល់អ្នកថ្មេីរជេីងដេីម្បីដេីរចូលទស្សនាកម្មវិធីកំសាន្តដោយមេត្រី​ ។

ជាចុងក្រោយបេីបងប្អូនអញ្ជេីញមកលេងពិធីនេះសូមមេត្តាប្រយ័ត្នចំពោះ​ការធ្វេីដំណេីរ​ រក្សាទ្រព្យសម្បត្តិ​ ក៏ដូចជាកូនតូចៗរបស់លោកអ្នកផងដែរ​ ៕

70420258_2384496065010715_3156719409720983552_n

73186834_2384495988344056_3724701849337462784_n

73213131_2384495765010745_7266539994259390464_n

73349333_2384495948344060_6400073953389314048_n

73498007_2384496035010718_4348397367767072768_n

74154835_2384495838344071_978637667379970048_n

74161633_2384495868344068_9053728078567571456_n

74270777_2384495885010733_1074001162715267072_n

74342665_2384495925010729_1992528301771456512_n

74350321_2384495741677414_3407016093548544000_n