ជប៉ុន៖ សព្វថ្ងៃនេះប្រទេសជប៉ុនគឺជាប្រទេសដែលមានកម្រិតអប់រំខ្ពស់និងសេដ្ឋកិច្ចរីកចម្រេីនខ្លាំង ហេីយ ប្រទេសនេះក៏សម្បូរទៅដោយ អរិយធម៌ និង វប្បធម៌ សម្រាប់អោយ ភ្ញៀវជាតិនិងអន្តរជាតិ ស្វែងយល់ពី ភាពរុងរឿងរបស់ខ្លួននាសម័យមុន ។
ចំណែកឯទីកន្លែងដែលប្លែកៗចម្លែកៗក៏មានច្រេីនដែរ ដែលស្ថិតនៅក្នុងប្រទេសជប៉ុន ដូចកន្លែងមួយដែលមានឈ្មោះថា Nyan Nyan Ji ប្រែជាអង់គ្លេសថា Moew Moew Shrine ដែលខ្មែរយេីងមានន័យថា « កន្លែងសក្ការបូជារបស់សត្វឆ្មា »។
ពិតមែនហេីយបេីលឺឈ្មោះពោលគឺចម្លែកខ្លាំងណាស់ តែកន្លែងនេះគឺពិតជាពេញនិយមមែនទែនដែលមានសត្វឆ្មា ជាច្រេីនសម្រាប់អ្នកដែលចូលចិត្តឆ្មា ថែមទាំងមាន ព្រះសង្ឃដែលជាឆ្មាទៀតផង ដែលមានឈ្មោះថា Koyuki ហេីយកន្លែងក៏មានប្រជាជនជប៉ុនគោរពបូជាទៅលេីសត្វឆ្មាផងដែរ ។
នៅឯទីនោះក៏មានជំនួយការសម្រាប់ថែទាំផងដែរ ហេីយ ឆ្មាទាំងអស់គឺកួរអោយស្រលាញ់មែនទែន ដែលវាត្រូវការការយកចិត្តទុកដាក់ពីមនុស្សផងដែរ ៕
អត្ថបទ៖ Heng Heng