ជប៉ុន៖ ពិតជាដំណឹងមួយដ៏រន្ធត់ និងភ្ញាក់ផ្អើលមែនទែន ដោយប្រាសាទដ៏ចំណាស់របស់ប្រទេសជប៉ុនមួយ ត្រូវបានបាត់បង់ខ្ទេចខ្ទីគ្មានសល់កាលពីយប់មិញដោយគ្រោះអគ្គិភ័យ។
ប្រាសាទបុរាណរបស់ជប៉ុនដែលរងគ្រោះមួយនេះ ត្រូវបានគេដឹងថាឈ្មោះប្រាសាទ Shuri ដែលមានអាយុកាលដល់ទៅ៦០០ឆ្នាំ និងថែមទាំងជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកផងដែរ។
ការបាត់បង់សម្បត្តិដ៏មានតម្លៃមួយនេះ ត្រូវបានគេដឹងថាបណ្តាលមកពីគ្រោះអគ្គីភ័យលេបត្របាក់ ខ្ទេចអស់ស្ទើរទាំងស្រុង ដែលរឿងហេតុបានកើតឡើងនៅប្រមាណជានៅវេលាម៉ោង ១២ អាធ្រាតយប់នេះ ត្រូវនឹងម៉ោង ២ ទាបភ្លឹថ្ងៃព្រហស្បត្តិ៍ស្រុកខ្មែរ។
ទោះជាយ៉ាងនេះក្តី ចំពោះមូលហេតុដែលនាំឱ្យមានអគ្គិភ័យឆាបឆេះនេះមិនទាន់មានប្រភពណាមួយចេញមុខមកបកស្រាយឱ្យច្បាស់លាស់នៅឡើយនោះទេ ហេតុនេះយើងខ្ញុំជាប្រជាជនខ្មែរសូមចូលរួមសោកស្តាយជាមួយប្រជាជនជប៉ុនចំពោះការបាត់បង់មួយនេះផងដែរ៕