ប្លែកមែន ​តែគួរធ្វើតម្រាប់តាម! តារាថៃនាំគ្នាថតរូបផ្សព្វផ្សាយ ពីផលប៉ះពាល់នៃផ្លាស្ទិចដល់បរិស្ថានរួមគ្នាយ៉ាងគួរឱ្យសរសើរ

ថៃ៖  ថ្មីៗនេះតារាថៃជាច្រេីនរូបបាននាំគ្នាបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលទាក់ទងទៅនឹងនឹងការថែរក្សាបរិស្ថានលើផែនដី និងផលប៉ះពាល់នៃថង់ផ្លាស្ទិច ដែលជាគម្រូមួយដ៏ល្អមែនទែន​ ដែលជួយការពារខ្យល់ដង្ហេីម​ផែនដី​ ។

ការថតរូបផ្សព្វផ្សាយមួយនេះ ​ត្រូវបានគេមើលឃើញថាជាការបង្ហាញ ​និងផ្តល់ការយល់ដឹងដល់ប្រជាជនឱ្យយល់ដឹងពីបញ្ហានៃការប៉ះពាល់ថង់ផ្លាស្ទិច ដែលមានទូទាំងពិភពលោក​ ដែលនេះគឺជាបញ្ហាចំបងដែលធ្វើឱ្យពិភពលោក​មានវិបត្តិធ្ងន់ធ្ងរខ្លាំងមែនទែន។ ដូច្នេះហើយបានជាប្រទេសទុទាំងពិភពលោក ព្យាយាមស្វែងរកដំពោះស្រាយផ្សេងៗ ដេីម្បីបញ្ជៀសបញ្ហាសម្រាមផ្លាស្ទិចនេះ ​ព្រោះដូចដែលយើហបានដឹងហើយថាកាកសំណល់​ប្លាស្ទិចគឺប្រើពេលដល់ទៅ​ 1000 ឆ្នាំទេីបរលាយ ដែលបញ្ហានេះធ្វេីឱ្យប៉ះពាល់ដល់ស្រទាប់ផែនដីផង ​ប៉ះពាល់ដល់របស់មានជីវិតលើដែនទឹកផង ​ហើយក៏អាចធ្វើឱ្ុប្រជាជន​កាន់តែ​មានសុខភាពមិនល្អផងដែរ​ ។

ដូច្នេះសូមឱ្យប្រជាជនទូទាំងប្រទេស មេត្តា​រួមគ្នាជួយជួយរក្សាបរិស្ថានដេីម្បីឱ្យផែនដីយេីង គួរជាទីគយគន់សម្រាប់​ មនុស្ស​ សត្វ​ និង​ ភាវៈមានជីវិតរស់នៅតរៀងទៅ​ ៕

73255364_2467936820141606_7860136304569221120_n

74209719_2467936873474934_5429853962348003328_n

74218998_2467936700141618_171792099065200640_n

74239266_2947300385495871_7451858766405828608_n

74405053_2467936730141615_3049946466907848704_n

77086916_2467936930141595_1680293585330634752_n