បរទេស៖ ដូចដែលប្រិយមិត្តបានស្គាល់ហេីយថា កាស Airpods គឺជា កាសមួយដែលពេញនិយមទូទាំងពិភពលោក ដោយសារតែកាសនេះត្រូវបានផលិតក្រោមស្លាកយីហោផ្លែប៉ោមដាច់មួយចំណិត Apple ទេីបវាទទួលបានការគាំទ្រពីសំណាក់អ្នកប្រេីប្រាស់ផងដែរ ។
ទេីបតែប៉ុន្មានម៉ោងមុន Apple បានប្រកាសការដាក់លក់កាសជំនាន់ថ្មីរបស់ខ្លួន មានឈ្មោះថា Airpods Pro ដែលមានរូបរាងប្លែកពីមុនដោយវាបង្កេីនសមត្ថភាពសម្លេងអោយកាន់តែពីរោះ ការពារ ទឹក ធូលី និង ញេីសបានល្អជាងមុនដោយ ប្រេីបន្ទះ ឈីប Apple’s H1 Chi ដែលវាអាចជួយផ្នែកនេះកាសនេះបង្កេីនសមត្ថភាពច្រេីនជាងមុនបានល្អ ។
ចំណែកផ្នែកថ្មវិញ Apple បានបញ្ចេញមកថាអាចប្រេីប្រាស់ក្នុងរយះពេល 5 ម៉ោង ប្រសិនបេីអ្នកប្រេីប្រាស់បេីកមុខងារទប់សម្លេងរំខាន ពោលគឺសល់ត្រឹមតែ 4 ម៉ោង ជាងតែប៉ុណ្ណោះ ។
កាសឥតខ្សែជំនាន់ថ្មីនេះអាចសាកឥតខ្សែជាមួយ Qi Wireless Charging បានផងដែរ ។ ចំពោះ AirPods Pro នេះនឹងមានលក់នៅសហរដ្ឋអាមេរិកក្នុងតម្លៃ249 ដុល្លារចាប់ពីថ្ងៃទី 30 ខែតុលា ។ តែមិនទាន់ច្បាស់ថាមកដល់កម្ពុជាយើង នៅថ្ងៃណា និងតម្លៃប៉ុន្មាននោះទេ ៕