ទម្លាប់អាក្រក់របស់ជនមួយចំនួន រាល់ពេលចូលមើលកុនម្តងៗ ! ​អ្នកណាត្រូវរឿងខ្លះ?

សព្វថ្ងៃវិស័យការមើលភាពយន្តរបស់ប្រជាជនខ្មែរកាន់តែមានការរីកចំរើនឡើង  ព្រោះតែទីផ្សារសព្វថ្ងៃសម្បូរទៅដោយខ្សែភាពយន្តចម្រុះជាតិសាសន៍ឱ្យអ្នកដែលចូលចិត្តទស្សនាអាចជ្រើសរើសមើលបានតាមចំណង់ចំណូលចិត្ត ​ហើយការបើករោងកុនទំនើបៗជាច្រើនក៏ជាផ្នែកមួយដែលនាំឱ្យវិស័យមើលកុននៅស្រុកខ្មែរកាន់តែរីកចំរើនផងដែរ។

ជាក់ស្តែងបើទោះបីជាមានអ្នកចេះទៅមើលកុនច្រើន ​តែក៏មិនប្រាកដថាមានមនុស្សទាំងអស់យល់ដឹងពីច្បាប់នៃការចូលទស្សនាកុននៅក្នុងរោងភាពយន្តផងដែរ  ដោយមានមនុស្សមួយចំនួនតូចបានល្មើសនឹងបទបញ្ជាក្នុងរោងកុន និងមិនសូវយល់ដឹងពីសុជីវធម៌នៃការមើលកុន  ដែលនេះអាចជាផលរំខានដល់អ្នកមើលកុនទាំងឡាយដទៃ។

ហាក់ជួបប្រទះនឹងជនមិនសូវយល់ដឹងនៅក្នុងការមើលកុនមួយចំនួន ​ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយឈ្មោះ  Rith Pl បានបង្ហោះសាររៀបរាប់ពីអារម្មណ៍ផ្ទាល់ខ្លួនទាក់ទងនឹងការមើលកុនថា៖ « ថ្ងៃនេះចង់និយាយខ្លះ😤😡🤬បេីគាំទ្រ​ shares មួយម្នាក់មក

លែងចង់ទៅមេីលកុនហេីយលូវ​ ព្រោះអ្នកមេីលមួយចំនួនពិបាកទទួលយកណាស់​ ខ្លះយកកូនង៉ែត​ 1 ខួប​ 2 ខួបអីចូលមេីលរត់លេងពេញរោងកុន​ដូចសួនកុមារចឹង ថាខំទៅមេីលយប់ខ្លាជួបនៅតែមានអាយកកូនទៅ​ អត់អោយកូនដេកទេអីម៉ោង​ 11 ហេីយ​ ខ្លះនិយាយគ្នាឡូឡាតាំងពីដេីមដល់ចប់​ ខ្លះគោះកៅអីគ្មានឈប់​ គោះផង​ ធាក់ផង​ មានអានាក់ញ៉ែគ្នាទៀត​ ហេីយបេីបានជានិយាយទូរសព្ទ័វិញ​ ដូចចាក់មេក្រូ​ នៅសល់អាចុចទូរសព្ទ័បេីកឡេីងភ្លឺ​ ចុចគ្មានឈប់ មានខ្លះលេង​ game ទៀត​ 🤬នៅមានអាកំពូលវិភាគសាច់រឿងតាំងពីដេីមដល់ចប់ 😡😤🤬

នៅមានអាមេីលហេីយម្តងមកមេីលវិញទៀត​ អង្គុយនិយាយសាច់រឿងយកម៉ង​ ហេីយបេីចឹងមិនបាកាច់ទៅនិយាយនៅផ្ទះទៅមកមេីលម្តងទៀតធ្វេីអី​

បេីប្រាប់ខាងបុគ្គលិកកុន​ មកប្រាប់ម្តងទៅបាត់​ ហេីយអាអត់ខួរដែលគេប្រាប់ហេីយក៏ចឹងដែល​ គេទៅបាត់ដដែល​ ឡេីងវ៉ែ​ ដូចអត់ឈឺខួរសោះ​ ខ្មាស់បរទេសណាស់​ ឡេីងគេគ្រវីក្បាល​ ឆ្កែសុទ្ធម៉ង​ចង់តែ​ live ថាអោយទេមែនតាស​😡🤬 ជួយ​ share🙏🏼🙏🏼 អោយពួកនឹងឃេីញផង​ ល្មមចេះកែហេីយសម័យនេះនៅ​ មានមនុស្សធន់នឹងទៀត​ គេថាអោយចេះឈឺខួរខ្លះផង​ 🤬😡 »។

ចុះប្រិយមិត្តធ្លាប់ជួបបែបនេះរាល់ពេលមើលកុនម្តងៗអត់?

S Movie

5b1de78171f96_1528686420_medium

5b1de781b80d1_1528686420_medium