មនុស្សស្រី ធ្លាប់ស្រមៃគិតទេថា ជីវិតបន្ទាប់ពីរៀបការហើយ តើអ្នកនឹងជួបការលំបាកបែបណាខ្លះ?

មែនហើយ កុំគិតថាអ្នកស្រឡាញ់គ្នាខ្លាំង អាចនឹងរៀបការជាមួយគ្នាបាន វាមិនអាចទេ វាមានបញ្ហាច្រើនណាស់:

- រឿងគ្រួសារ បើអ្នកស្រឡាញ់គ្នាហើយគ្រួសារទាំងសងខាងមិនយល់ព្រម តើអ្នកគិតយ៉ាងណា? ឬក៏គ្រួសារខាងប្រុស ឬក៏ខាងស្រី មិនយល់ព្រម តើអ្នកត្រូវធ្វើយ៉ាងណា...

- ផ្ទះ តើអ្នកមានផ្ទះទេ រៀបការហើយត្រូវជួលផ្ទះគេនៅឬ ?

- ម្តាយក្មេក ចុះបើអ្នកគ្មានផ្ទះខ្លួនឯង អ្នករៀបការហើយអ្នកត្រូវរស់នៅជាមួយម្តាយក្មេក តើអ្នកប្រាកដទេថាអ្នកសម្របខ្លួនតាមគាត់បាន ចានក្នុងរាវវាតែងមានការប៉ះទង្គិចគ្នា ធម្មតាទេគេ (ប្តី) ស្រឡាញ់ គឺស្រឡាញ់យើងហើយ តែម្តាយគេក៏គេស្រឡាញ់ដូចគ្នា ពេលដែលមានបញ្ហា តើគេកាន់ជើងយើង ឬក៏ម្តាយគេ.... ? គេមិនអាចកាន់ជើងយើងទេ ទោះជាយើងត្រូវមែន គេអាចនឹងនិយាយថា បងដឹងថាអូនត្រូវតែម៉ាក់បងគាត់ចាស់ហើយ អូនកុំប្រកាន់គាត់ពេក អូនធ្វើចាញ់ៗគាត់ខ្លះទៅ ទោះយ៉ាងណាគាត់ចាស់ជាង^

ពាក្យនេះ អ្នកនឹងបានឮបន្ទាប់ពីអ្នកមានបញ្ហាជាមួយម្តាយក្មេក...

- ការងារ មនុស្សប្រុស បើយើងគ្មានការងារធ្វើ ឬក៏គ្មានមុខរបររកសុី តើយើងអាចចិញ្ចឹមកូនគេបានទេ ...

- មនុស្សស្រី បើយើងនៅផ្ទះមិនធ្វើការ ឬ រកសុី ម្តាយក្មេកយើងគាត់នឹងមើលងាយមើលថោកយើង គាត់នឹងគិតថា យើងរស់ដោយសារលុយកូនប្រុសគាត់ ..... ទោះគាត់មិននិយាយអី តែយើងគួរតែយល់ខ្លួឯង....

-សាច់ញាតិទាំងសងខាង ចុះបើពួកគាត់ឈ្លោះគ្នា យើងអ្នកដែលនៅកណ្តាល តើត្រូវគិត ឬធ្វើយ៉ាងម៉េចទើបល្អទាំងសងខាង.....

- លុយ បើអ្នកគ្មានលុយរៀបការហើយ ត្រូវសុីអំបិលទាំងអស់គ្នាឬ? កុំនិយាយថាអ្នកអាចទ្រាំបាន បានវាបានហើយ តែមិនយូរទេ ហើយក៏វាគ្មានដែរ 1000មានតែ1ទេ នេះជាជីវិតពិតមិនមែនក្នុងកុនទេ.....

-កូន តើយើងទ្រាំយកកូនយើងមកលំបាកជាមួយយើងឬ ?... វាមានបញ្ហាជាច្រើនទៀត ដែលលើកយកមកនិយាយមិនអស់ទេ... ៕ល៕

ការដែលខ្ញុំនិយាយនេះ មិនមែនមានន័យថា យើងមិនគួររៀបការទេ ខ្ញុំចង់ឱ្យអ្នកគិតថា មុននឹងសម្រេចចិត្តរៀបការ អ្នកគួរតែគិតឱ្យច្បាស់សិន

ការចាប់ដៃគ្នាសាងអនាគត វាមិនមែនត្រឹម មួយថ្ងៃ មួយខែ មួយឆ្នាំ ឬ ដប់ឆ្នាំទេ តែវាជាការប្រើជីវិតរួមគ្នារយៈពេលយូរ គឺមួយជីវិត

ដូច្នេះ បើយើងសម្រេចចិត្តខុសអ្វីៗនឹងចប់ យើងអាចនឹងសប្បាយក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍មួយថ្ងៃ តែបន្ទាប់ពីនោះគឺសូន្យ ផ្លូវជីវិតយើងនិងពិបាកដើរបំផុត ...

តែបើយើងសម្រេចចិត្តត្រូវ យើងមិនត្រឹមតែសប្បាយក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ទេ តែយើងនឹងសប្បាយរហូតដល់ថ្ងៃយើងបិទភ្នែកទៅវិញ ....

នេះគ្រាន់តែជាគំនិតរបស់ខ្ញុំ អ្នកដែលអានហើយបើគិតថាត្រូវយកទុកទៅតែបើគិតថាខុសបោះចោលទៅ

ប្រភព : កំពង់ចាម ត្បូងឃ្មុំ