ម៉ាក់! កូនមិនដឹងទេថា ការកើតរូបកូននេះឡើងមក វាជាក្ដីស្រឡាញ់របស់ម៉ាក់ប៉ា ឬវាគ្រាន់តែជាការធ្វេសប្រហែសរបស់ម៉ាក់តែម្នាក់ឯងឬយ៉ាងណា
កូនគ្រាន់តែដឹងថា កូនបានមានជីវិតហើយ កូនបានក្លាយជាកូនរបស់ម៉ាក់ហើយ កូនមិនដឹងទេថា ពេលដែលកូនកើតចេញទៅ កូនមានប៉ាហៅនឹងគេឬក៏អត់ តែអ្វីដែលកូនដឹង គឺកូនមានម៉ាក់នៅក្បែរ ព្រោះកូនបានចងភ្ជាប់ជាមួយនឹងបេះដូងរបស់ម៉ាក៉រួចហើយ។
កុំបោះបង់កូនណាម៉ាក់
កុំទម្លាក់កូនចោល
កុំធ្វើឱ្យកូនមានអារម្មណ៍តែលតោលណាម៉ាក់
កូនចង់ស្ថិតក្នុងរង្វង់ដៃរបស់ម៉ាក់
កូនចង់ទទួលបានអារម្មណ៍កក់ក្ដៅពីម៉ាក់
កូនចង់ឃើញពិភពលោកនេះជាមួយម៉ាក់
បំណាច់នឹងឱ្យកូន មានវត្តមានក្នុងផ្ទៃរបស់ម៉ាក់ហើយ សូមម៉ាក់អនុញ្ញាតឱ្យកូន មានវត្តមាននៅក្នុងជិវិតបរ់សម៉ាក់បន្តរហូតបានទេ? កុំបោះបង់ខ្ញុំចោលអីណាម៉ាក់!!!
ប្រែសម្រួល : TSR Sharing #PanhaROTH