ភាពវឹកវរនៃសង្គ្រាមលោកលើកទី២ចាប់ផ្ដើមនៅឆ្នាំ១៩៣៩។ Josef Stalin បានបញ្ជូនទាហានជាងកន្លះលាននាក់ឆ្លងព្រំដែនភាគនារតីសូវៀតទៅលុកលុយប្រទេសហ្វាំងឡង់។ ការបញ្ជូនទាហាននេះបានធ្វើជីវិតមនុស្សរាប់ពាន់នាក់ត្រូវស្លាប់ហើយពេលនោះ ការចាប់ផ្ដើមនៃវីរបុរសសង្គ្រាម Simo Häyhä ក៏បានកើតឡើងផងដែរ។
សង្គ្រាមរវាងសូវៀតនិងហ្វាំងឡង់កាលនោះគេថាសង្គ្រាមរដូវរងារជាភាសាអង់គ្លេស Winter Warហើយសង្គ្រាមនោះដែលគេគិតថាហ្វាំងឡង់ជារដ្ឋទន់ខ្សោយបើធៀបទៅនឹងសូវៀតសម័យនោះប៉ុន្តែជាក្លាយអ្នកឈ្នះសង្គ្រាមនេះទៅវិញ។
ការបរាជ័យនេះពិតជាធ្វើឲ្យរុស្សីមានការភ្ញាក់ផ្អើល។ មុននឹងបញ្ជាទ័ពទៅរាតត្បាតហ្វាំងឡង់លោក ស្តាលីនបានជឿថាប្រទេសមួយនេះងាយស្រួលនឹងវាយលុក។ ហេតុផលរបស់គាត់ពិតជាត្រឹមត្រូវ។ទាហានរុស្សីដែលបញ្ជូនទៅគឺ៧៥ម៉ឺននាក់ខណៈដែលទាហានហ្វាំងឡង់មានត្រឹមប៉ុន្មានម៉ឺននាក់ប៉ុណ្ណោះ ខណៈរថក្រោះមានតែមួយក្ដាបតូច ហើយរថហោះវម្បាំងមានត្រឹមតែជាង១០០គ្រឿង។
ផ្ទុយទៅវិញ! រុស្សីមានរថក្រោះជាង៦ពាន់គ្រឿង និងយន្តហោះចម្បាំងជាង៣០០០ពាន់គ្រឿង។បែបនេះគេគិតថារុស្សីណានឹងចាញ់សង្គ្រាមមួយនេះ? ប៉ុន្តែហ្វាំងឡង់មានរបស់មួយដែលរុស្សីគ្មានគឺអ្នកចម្ការម្នាក់ដែលបានក្លាយខ្លួនជាទាហានលបបាញ់ដ៏គ្រោះថ្នាក់ឈ្មោះ Simo Häyhä។
មានកម្ពស់ត្រឹម១.៥០ម៉ែត្រគាត់ជាមនុស្សដែលមិនចេះភិតភ័យ មិនដែលខ្លាចហើយគុណសម្បត្តិទាំងនេះបានធ្វើឲ្យគាត់បានក្លាយជាអ្នកលបបាញ់ដ៏ពូកែម្នាក់។ ដូចប្រជាជនជាច្រើនក្នុងប្រទេសដែលត្រូវបំពេញភារកិច្ចជាទាហានក្នុងវ័យ២០ឆ្នាំហើយក្រោយមកគាត់បានរំសាយទៅធ្វើជាកសិករធម្មតា អ្នកជិះស្គីលើទឹកកកនិងលេងល្បែងប្រពៃណីក្នុងតំបន់ទឹកកករបស់គាត់វិញ។
ពេលទំនេរគាត់ចូលចិត្តប្រកួតប្រជែងបាញ់កាំភ្លើងប្រមាញ់សត្វតូចៗ ហើយគាត់តែងតែឈ្នះពេលនោះគាត់មិនទាន់បានប្រឡូកក្នុងសភាពប្រយុទ្ធពិតៗនៅឡើយទេ ខណៈសង្គ្រាមមិនទាន់មកដល់។ នៅពេលទាហានរបស់ ស្តាលីនបានលុយលុយប្រទេសរបស់ខ្លួន ក្នុងនាមជាមនុស្សម្នាក់ធ្លាប់ធ្វើទាហាន Häyhä ត្រូវបានកោះហៅឲ្យចូលសមរភូមិម្ដងទៀត។ មុនចូលសមរភូមិគាត់បានទៅយកកាំភ្លើងចាស់មួយដែលលាក់ទុកយូរហើយនិងផលិតនៅរុស្សីតែគ្មានកែវឆ្លុះទេ។
ពេលចូលសមរភូមិជាមួយយុទួ្ធមិត្តហ្វាំងឡង់របស់គាត់! Häyhä ត្រូវបានគេផ្ដល់ឲ្យអាវបន្លំខ្លួនសម្រាប់អ្នកលបបាញ់ពណ៌សមួយដែលអាចឲ្យគាត់បន្លំខ្លួនជាមួយព្រិលទឹកកកចាប់ពីក្បាលដល់ចុងជើងដោយមិនឲ្យសត្រូវមលកឃើញគាត់ឡើយ។
គាត់ចូលចិត្តប្រម៉ាញ់សត្រូវម្នាក់ឯងជាមួយនឹងកាំភ្លើងដែលគាត់ទុកចិត្តបំផុតជាមួយសម្លៀកបំពាក់បន្លំខ្លួនមួយ។គាត់មានអាហារបម្រុងរបស់ខ្លួនជាមួយគ្រាប់កាំភ្លើងជាច្រើនបង់ហើយចូលសមរភូមិនិងរកមើលទីតាំងល្អ។នៅពេលដែលទាហានរុស្សីចូលដល់តំបន់របស់គាត់ ពិតណាស់!ពួកគេគ្មានជីវិតត្រឡប់ទៅវិញនោះទេ។
សង្គ្រាមរដូវរងារមានរយៈពេលប្រហែលជាង១០០ថ្ងៃគាត់បានផ្ដាច់ជីវិតទាហានសូវៀតពី៥០០ទៅ៥៤២នាក់ដោយកាំភ្លើងចាស់របស់គាត់។ខណៈដែលក្នុងការប្រយុទ្ធ!យុទ្ធមិត្តរបស់គាត់ប្រើកាំភ្លើងជាមួយនិងកែវឆ្លុះពង្រីកគោលដៅដើម្បីប្រហារសត្រូវគាត់ប្រើតែកាំភ្លើងទទេជាមួយចុងដែកដែលភ្ជាប់ជាមួយកាណុងប៉ុណ្ណោះ។គាត់ថាប្រើកាំភ្លើងមិនចាំបាច់ដាក់កែវឆ្លុះគឺជាមានទំនុកចិត្តជាង។
គាត់បានកត់សម្គាល់ថាការមើលឃើញគោលដៅដោយកែវឆ្លុះពណ៌ខៀវនៅលើពន្លឺកញ្ចក់គឺជាភាពងាយស្រួលមួយសម្រាប់ទាហានថ្មីៗប៉ុន្តែគាត់មិនបានគិតអញ្ចឹងនោះទេ។ សុំតែកាំភ្លើងមួយនិងគ្រាប់គ្រប់គ្រាន់គឺបាន។ គាត់ត្រូវបានគេដឹងថាជាទាហានម្នាក់ដែលជំនាញលាក់ខ្លួនពិសេសលើទឹកកក។
នៅជុំវិញគាត់គឺបង្កើតឲ្យមានការធ្លាក់ព្រិលដែលសត្រូវមិនអាចមើលគាត់ឃើញ តែគាត់មើលសត្រូវច្បាស់ចែស។ ពេលក្រាបលើដី គាត់តែងតែងយកព្រិលមកបៀមដើម្បីកាត់បន្ថយដង្ហើមក្ដៅដែលធ្វើឲ្យគាត់តម្រង់មិនសូវចំគោលដៅ។
យុទ្ធសាស្រ្តរបស់ Häyhäបានធ្វើឲ្យរួចពីសេចក្ដីស្លាប់ ប៉ុន្តែបេសកកម្មរបស់គាត់មិនមែនជារឿងងាយស្រួលនោះទេ។ មានម្ដងនោះ! ស្ថានភាពឃោឃៅពេក ការប្រយុទ្ធក៏កាន់តែក្ដៅ! ពេលថ្ងៃកាន់តែខ្លីហើយពេលយប់រយៈពេលយូរខណៈដែលអាកាសធាតុត្រជាក់ខ្លាំងទៅៗ។
មិនយូរប៉ុន្មាន!ភាពល្បីល្ប៉ាញរបស់គាត់ត្រូវបានទាហានរុស្សីដាក់ឈ្មោះក្រៅថាព្រិលមរណៈ(White Dead) គឺសម្ដៅដល់អ្នកលបបាញ់ម្នាក់ដែលមានមាឌតូចពូកែលាក់ខ្លួនក្នុងព្រិលទឹកកក។
គាត់ក៏ទទួលបានការគោរពនិងកើតសរសើរពីសំណាក់ប្រជាជនហ្វាំងឡង់ដោយយកឈ្មោះរបស់គាត់ (ព្រិលមរណៈ)ទៅធ្វើជាបទឃោសនាដល់ទាហានហ្វាំងឡង់ដើម្បីពង្រឹងស្មារតីកងទ័ព ថាគាត់គឺជាព្រលឹងដែលដើរឆ្លងកាតព្រឹលឬយមទូតព្រិលទឹកកក់ដែលឆក់យកជិវិតទាហានរុស្សី។
នៅពេលដែលមេបញ្ជាការជាន់ខ្ពស់របស់ទាហានហ្វាំងឡង់ដឹងពីសមត្ថភាពរបស់ Häyhä! គាត់បានផ្ដល់កាដូមួយគឺកាំភ្លើងប្រភេទថ្មីបំផុតមួយ។
សំណាងមិនល្អ តែមិនដល់ស្លាប់! ១១ថ្ងៃមុនសង្គ្រាមរដូចរងាបញ្ចប់! Simo Häyhä ត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរ។ ទាហានសូវៀតម្នាក់បានប្រទះឃើញគាត់ហើយបាញ់តម្រង់ក្បាលតែគ្រាប់ហោះត្រូវបញ្ឈិតថ្ពាលរយៈខ្លាំងហើយគាត់សន្លបើមិនដឹងខ្លួនអស់១១ថ្ងៃ។ ពេលគាត់ភ្ញាក់ឡើងគាត់បានដឹងថាមុខមួយជំហៀងរបស់គាត់បានបាត់បង់ទៅហើយ។
ទោះបីជាយ៉ាងនេះក្ដី! របួសនេះមិនបានធ្វើឲ្យ Simo រារែកចិត្តក្នុងការតស៊ូនោះទេ។ទោះបីជាត្រូវចំណាយពេលជាច្រើនឆ្នាំដើម្បីព្យាបាលរបួសនេះតែលោកបានប្រឹងប្រែងថែរក្សាសុខភាពរហូតដល់ជាសះស្បើយពេញលេញហើយរស់នៅដល់វ័យ៩៦ឆ្នាំ។
ក្រោយចប់សង្គ្រាមលោកបានបន្តជំនាញបាញ់នេះដើរប្រមាញ់សត្វកណ្ដុរធំនិងបានដើរបរបាញ់ជាមួយប្រធានាធិបតីហ្វាំងឡង់លោក Urho Kekkonenទៀតផង៕