វិភាគលេងៗ រវាងប្រពន្ធដើម និងប្រពន្ធចុង ហេតុអ្វីប្ដីស្រឡាញ់ថ្នាក់ថ្នមប្រពន្ធចុងជាង

ជារឿងដែលថោកទាបបំផុត ដែលមនុស្សប្រុសមានប្រពន្ធហើយ តែបែរជាក្បត់ប្រពន្ធកូន ទៅមានស្រី ឬប្រពន្ធចុងនៅខាងក្រៅ តែក៏មានមូលហេតុមួយចំនួនដែរ ដែលធ្វើឱ្យប្ដីហ៊ានក្បត់ប្រពន្ធ ដើម្បីទៅមានស្រី ឬប្រពន្ធចុង ហើយថែមទាំងធ្វើឱ្យប្ដី ស្រឡាញ់ថ្នាក់ថ្នមប្រពន្ធចុង ឬស្រី ជាងប្រពន្ធដើមទៅទៀត។

យ៉ាងណាមិញ ខាងក្រោមនេះ គឺសុទ្ធតែជាចំណុចដែលខុសគ្នារវាង ប្រពន្ធដើម និងប្រពន្ធចុង ឬស្រី ដែលធ្វើឱ្យប្ដីហ៊ានលួចលាក់មានស្រីខាងក្រៅ ៖

១. រឿងតុបតែងខ្លួន

ជាធម្មតា ប្រពន្ធដើមគឺធ្វើការងារច្រើនណាស់ រ៉ាប់រងរាល់កិច្ចការទាំងពួង ទើបគាត់មិនសូវមានពេលតុបតែងខ្លួន និងថែសម្រស់ ណាមួយប្រពន្ធដើមគិតថា យ៉ាងណាក៏ខ្លួនជាប្រពន្ធដើមដែរ ប្ដីគ្មានថ្ងៃចោលប្រពន្ធទេ មិនដូចស្រី ឬប្រពន្ធចុង ដែលមិនបានធ្វើការងារអ្វីទេ ចាំតែថែប្ដីគេ នាងមានពេលច្រើនដើម្បីថែសម្រស់តុបតែងខ្លួន ព្រោះប្ដីមិនមែនជាប្ដីរបស់ខ្លួន ប្រាកដជាត្រូវព្យាយាម​ធ្វើអ្វីដើម្បីចងចិត្តប្ដីគេបែបហ្នឹងហើយ។

3 07 12 2017 13 44 40

២. រឿងលុយកាក់

ប្រពន្ធមិនមែនធ្វើត្រឹមតែការងារផ្ទះទេ នាងក៏ត្រូវតែធ្វើការរកលុយដោយខ្លួនឯង សម័យនេះ បើប្រពន្ធមិនធ្វើការ ចាំតែចាយលុយប្ដីនោះ ប្រាកដជាត្រូវគ្រាំចិត្តស្លាប់មិនខាន។

ប្រពន្ធដើមត្រូវធ្វើការរកលុយដោយខ្លួនឯង ទើបគាត់ត្រូវតែសន្សំសំចៃរិះថាំ មិនងាយនឹងចាយផ្ដេសផ្ដាស ត្រូវផ្គត់ផ្គង់កូនៗដើម្បីអនាគត មិនដូចជាស្រីទេ ដែលចាំតែលាដៃបានលុយចាយស្រួលៗ ព្រោះមានប្ដីគេចិញ្ចឹម និងថ្នាក់ថ្នម។

ជាស្រី ឬប្រពន្ធចុង មិនបាច់ត្រូវគិត ត្រូវខ្វល់អ្វីច្រើនទេ បែបហ្នឹងហើយទើបចាយវាយងាយៗ ខ្ជះខ្ជាយ ព្រោះគេគ្មានអនាគតដែលត្រូវគិតដូចប្រពន្ធដើមឡើយ។

3534087_1523438474

៣. ការប្រើប្រាស់ពាក្យសម្ដី

ជាប្រពន្ធធ្វើការហត់នឿយ លំបាកច្រើនណាស់ ដូច្នេះហើយទើបនាងមិនសូវបាននិយាយស្ដីពីរោះទេ នាងហត់នឿយ នាងលំបាក ប្រាកដជាពេលខ្លះ និយាយស្ដីគំរោះគំរើយហើយ មិនដូចជាស្រី ឬប្រពន្ធចុងទេ នាងត្រូវតែចេះនិយាយស្ដី ចេះផ្អែមល្ហែម ចេះយកចិត្ត ទើបអាចផ្គាប់ចិត្តប្ដីអ្នកដទៃបាន បើនាងមិនចេះផ្អែមល្ហែមយកចិត្តទេ ធ្វើម៉េចនឹងអាចយកចិត្ត ចងចិត្តប្ដីគេបានទៅ បើគំរោះគំរើយ ប្រាកដជាត្រូវប្ដីគេទាត់ចោលមិនខាន។

Matt Peranee

៤. រឿងយកចិត្តផ្គាប់ផ្គន់បន្ទន់ឆ្អឹង

ជាប្រពន្ធដើម និយាយត្រង់ទៅ គឺមិនសូវជាចេះយកចិត្តផ្គាប់ោ្គន់បន្ទន់ឆ្អឹង សម្ដីផ្អែមដាក់ប្ដីទេ មិនដូចស្រីឡើយ ផ្អែមរលួយតែម្ដង ដូច្នេះហើយ ជាហេតុដែលធ្វើឱ្យមនុស្សប្រុស ចេះតែចង់ទៅមានស្រី ព្រោះចង់មានអ្នកផ្អែមល្ហែមយកចិត្ត គិតគូរ មិនខ្វល់ទេថា ស្រីស្រឡាញ់ស្មោះ ឬគ្រាន់តែបោកប្រាស់ តែសំខាន់គឺ ស៊ីជោរ ផ្គួបផ្សំនឹងតណ្ហា បណ្ដាលឱ្យចង់តែចេញទៅរកស្រីខាងក្រៅ ភ្លេចប្រពន្ធកូន។

នៅមានចំណុចមួយចំនួនទៀត ដែលជាភាពខុសគ្នារវាងប្រពន្ធដើម និងប្រពន្ធចុង ជាចំណុចដែលធ្វើឱ្យប្ដីស្រឡាញ់ថ្នាក់ថ្នមប្រពន្ធចុងច្រើនជាងប្រពន្ធដើម តែយ៉ាងណាក៏ដោយ សូមប្រពន្ធដើមទាំងឡាយត្រូវចាំថា យើងជាប្រពន្ធដើម ត្រូវរក្សាភាពថ្លៃថ្នូរ និងកិត្តិយសឱ្យខ្លួនឯង កុំទៅឈ្លោះប្រកែក វាយតប់ ទាត់ធាក់ ជាមួយនឹងស្រី ឬប្រពន្ធចុង ដែលជាជនថោកទាប គ្មានកេរ្តិ៍ខ្មាស៕

Peeranee Kongthai 1164110046

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក