មនុស្សប្រុសទាំងអស់ សុទ្ធតែបែបហ្នឹងមែនទេ សុទ្ធតែមានចរិតទាំងនេះដូចគ្នាមែនទេ?

គេថាមនុស្សយើងមិនដូចគ្នាទេ តែភាគច្រើនមនុស្សស្រីតែងនិយាយថា មនុស្សប្រុសទាំងអស់ គឺសុទ្ធតែដូចគ្នា សុទ្ធតែមានចរិតមួយដែលធ្វើឱ្យមនុស្សស្រីត្រូវឈឺចាប់ និងខូចចិត្ត។ ជាការពិតមែនទេ មនុស្សប្រុសទាំងអស់ សុទ្ធតែមានចរិតខិលខូចដូចគ្នា គ្រាន់តែតិច និងច្រើនតែប៉ុណ្ណោះ។

អាចនិយាយបានថា តិចបំផុត ដែលមនុស្សប្រុស មិនចេះ ស្រី ស្រា ល្បែង តែមនុស្សប្រុសបែបហ្នឹង ក៏ភាគច្រើនគឺ ចង្អៀតចង្អល់ ម៉ៅចិត្ត ចិត្តកំណាញ់ គំនិតខ្លាំងជាងមនុស្សស្រីទៅទៀត។ ចំណែកមនុស្សប្រុសដែលស្ទើរតែគ្មាននោះគឺ មនុស្សប្រុសដែលល្អ ចិត្តស្មោះចំពោះប្រពន្ធកូន និងចេះជួយទុក្ខធុរៈ យកចិត្តទុកដាក់ និងឱ្យតម្លៃគ្រួសារជាធំ តែមនុស្សប្រុសបែបហ្នឹអ ភាគច្រើនក៏ត្រូវទៅជួបប្រពន្ធដែលមានចរិតមិនល្អទៅវិញ។

ងាកមកមនុស្សប្រុសភាគច្រើនវិញគឺ ភាគច្រើនជាមនុស្សប្រុសខូចខិល ក្បត់ផិតប្រពន្ធកូន លួចលាក់ចិញ្ចឹមស្រីខាងក្រៅ ឬក៏ដើរលេងស៊ីផឹក យកមិត្តជាធំ បើមិនដូច្នោះទេគឺជា ខ្មោចល្បែង នាំតែភាពវិនាស និងរឿងអាម៉ាស់ឱ្យប្រពន្ធកូនតែប៉ុណ្ណោះ។​ មនុស្សប្រុសមួយចំនួនធំគឺ មានចរិត៣នេះគឺ ៖

១. ចរិតថោកទាប

ចរិតថោកទាប គឺសំដៅដល់ចរិតដែលក្បត់ចិត្តប្រពន្ធ លួចលាក់មានស្រី ធ្វើបាបប្រពន្ធកូន ស្រីមួយមិនស្កប់ ដប់ក៏មិនស្កល់ យល់តែអារម្មណ៍ ចង់បំពេញតែតណ្ហារបស់ខ្លួនឯងតែប៉ុណ្ណោះ។

Main Qimg 4e1e540c71fe07feca90e93afd88a3c0

២. ចរិតចោលម្សៀត

ចរិតចោលម្សៀត គឺសំដៅដល់ការផឹកស៊ី ប្រមឹក យកមិត្តជាធំ មិនចេះខ្លាចចិត្តប្រពន្ធកូនឡើយ គិតតែដើរលេងដាច់យប់ ផឹកស៊ី មិនគិតសូម្បីតែសុខភាពខ្លួនឯង ចរិតចោលម្សៀត អត់កំណើត។

F Beer A 20181017 870x580

៣. ចរិតចង្រៃ

ចរិតចង្រៃ គឺសំដៅដល់ ភាពចង្រៃ ឆ្កួតនឹងល្បែង នាំតែភាពវិនាស និងរឿងអាម៉ាស់ ដល់ប្រពន្ធកូន ក្រុមគ្រួសារ មិនគិតធ្វើកិច្ចការអ្វីទេ យកល្បែងធ្វើជាមុខរបរ អាសូរតែលេងក្លាយជាអ្នកមានទៅ គឺលេងរហូតដល់អស់ទ្រព្យ ក៏នៅតែឆ្កួតជាមួយនឹងល្បែងមិនចេះឈប់ មិនបោះបង់នឹងភាពចង្រៃនេះទេ នៅតែប្រព្រឹត្ត មិនចេះខ្មាសញាតិ មិនចេះបើកភ្នែកមើលគេជុំវិញខ្លួនទេ។

Poker_Table_Harrahs_Cherokee_Casino_Resort_7814

ចរិតទាំង៣នេះហើយ ដែលមនុស្សប្រុសភាគច្រើន ឱបក្រសោប មិនព្រមលែង នៅតែរក្សាទុកក្នុងផ្នត់គំនិតរបស់ខ្លួន មិនព្រមគិតប្រពន្ធកូនទេ ធ្វើមើលតែខ្លួនឯង នៅខ្លួនមួយ គ្មានអ្នកត្រេូវមើលថែ ខ្វះភាពជាមេគ្រួសារ មិនបំពេញតួនាទីជាឪបុកល្អ ប្ដីល្អទាល់តែសោះ៕

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ