កំពង់ស្ពឺ៖ គិរីរម្យ គឺជាជំរុំព្រៃឈើ និងខ្នងភ្នំតូចធំជាជួរៗ ដែលមានទីកន្លែងកម្សាន្តដូចជាព្រៃឈើ ព្រៃស្រល់ ទឹកជ្រោះ និងទឹកស្រះតូចធំជាច្រើនកន្លែងសុទ្ធតែពោរពេញទៅដោយទេសភាពស្រស់ស្អាតគួរជាទីគយគន់ និងទស្សនា។
តាមរយៈ គណនីហ្វេសប៊ុកផេក « រុកព្រៃ» បានបង្ហោះពីរូបភាពជាច្រើនសន្លឹកនូវដំណើរកម្សាន្តបោះតង់ជាក្រុមរបស់ខ្លួន ដែលមានទីតាំងនៅក្នុង គិរីរម្យស្រះស្រង់ ដោយការចំណាយវិញអស់ម្នាក់តែ ៥ម៉ឺនរៀលលុយខ្មែរយើងប៉ុណ្ណោះ។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនា បណ្តុំរូបភាព នៃដំណើរកម្សាន្តរបស់ក្រុម «រុកព្រៃ» ខាងក្រោមទាំងអស់គ្នា៖
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ លុកព្រៃ