ភ្នំពេញ៖ ការមានសេចក្តីស្នេហាដ៏ពិតប្រាកដមួយវាពិតជាមិនងាយស្រួលរកប៉ុន្មានទេ តែពេលដែលមានស្នេហាហើយការថែរក្សាស្នេហាមួយនេះឱ្យនៅគង់វង្សជានិរន្តិ៍រហូតកាន់ដៃគ្នាទៅសាងអនាគតរួមគ្នា គឺរឹតតែពិបាកទៅទៀតសម្រាប់ស្នេហាសម័យបច្ចុប្បន្ននេះ។
តាមរយៈគណនីហ្វេសប៊ុក Rou Nathawat បានសរសេររៀបរាប់នៅថ្ងៃ Anniversary 2000ថ្ងៃរបស់ខ្លួនយ៉ាងចាក់ដោតថា៖ « Gameជាមួយសង្សារយកមួយណា❓ខ្ញុំជ្រើសយកនាងព្រោះនៅជាមួយនាងពិតជាមានក្តីសុខណាស់វាដូចជាការលេងgameឆ្លងការលំបាកជាមួយគ្នាកើតទុក្ខរួមគ្នាសប្បាយរួមគ្នាគិតមើលថាវាអស្ចារ្យអត់game មួយនិង
️មនុស្សដែលស្រលាញ់យើងមិនមែនរកថ្ងៃណាក៏បានទេពេលវេលាមិនចាំយើងទេ
ត្រូវចេះថែរក្សាផ្តល់តម្លៃដល់នាងផ្តល់ភាពកក់ក្តៅអោយទៅនាង ញញឹមទៅបើអ្នកកំពុងមាននាង ((រលួយណាស់ឆ្អើម))Happy aniversary 2000Day Soma Ni ❤️️ »។
នេះស្តែងឱ្យឃើញថា មនុស្សជាទីស្រលាញ់គឺសំខាន់ជាងអ្វីៗទាំងអស់ ដោយរឿងរ៉ាវស្នេហារបស់អ្នកទាំងពីរមិនត្រឹមតែស្មោះស្ម័គ្រមានភាពយូរអង្វែងទេ តែក៏បានឆ្លងឧបសគ្គជាមួយគ្នារយៈពេល ៥ឆ្នាំនេះមិនតិចដែរ រហូតមានអ្នកលេងបណ្តាញសង្គមជូនពរឱ្យស្នេហារបស់ពួកគេនៅតែរលូន និងឆាប់ឱ្យដល់ថ្ងៃពិសេសនៅពេលខាងមុខផងដែរ៕