កម្ពុជាក្រោម៖ អស់រយៈពេលជិត ១០០ឆ្នាំហើយដែលទឹកដីខ្មែរត្រូវបានបាត់បង់ទៅប្រទេសជិតខាងដូចជាប្រទេសវៀតណាម និងថៃ បើទោះបីជាស្ថិតនៅក្នុងឈ្មោះប្រទេសដទៃ តែប្រជាជនខ្មែរដែលជាម្ចាស់ទឹកដីនៅតែថែររក្សាវប្បធម៌ ភាសា និងដើមកំណើតខ្លួនដដែល។ ដោយទឹកដីខ្មែរទាំងនោះប្រជាជននៅតែនិយាយភាសាដើមខ្មែរ មានសាលាបង្រៀនភាសាខ្មែរ ថែមទាំងមានវត្តអារាមជាដើម។
ជាក់ស្តែងថ្មីៗនេះ ខេត្តឃ្លាំងកម្ពុជាក្រោម បានធ្វើឱ្យពុទ្ធបរិស័ទដែលកាន់ព្រះពុទ្ធសាសនានៅទូទាំងប្រទេសមានការភ្ញាក់ផ្អើល ដោយសារតែវត្តអារាមមួយនេះមានការសាងសង់ព្រះពុទ្ធរូបព្រះអង្គទ្រង់បរិនិព្វានមួយអង្គធំស្កឹមស្កៃ គ្រាន់តែមើលពីចម្ងាយក៏មើលទៅស្ងប់ស្ញែងខ្លាំង។
គួរឱ្យដឹងផងដែរថា ជនជាតិខ្មែរក្រោម បាននឹងកំពុងតែត្រៀមប្រារព្ធពិធីបុណ្យសម្ពោធព្រះពុទ្ធរូបព្រះអង្គទ្រង់បរិនិព្វានមួយនេះក្នុងពេលឆាប់ៗនេះ ដោយព្រះពុទ្ធរូបអង្គនេះគឺជាព្រះពុទ្ធរូបដែលមានទំហំធំជាងគេនៅកម្ពុជាក្រោម ក៏ដូចជាងធំជាងគេនៅប្រទេសវៀតណាមនៅវត្តបូទុមវង្សាសំរោងខេត្តឃ្លាំងកម្ពុជាក្រោម។
សូមអញ្ជើញបងប្អូនជនរួមជាតិចូលរួមជាកុសល់ទាំងអស់គ្នា។ ឯថ្ងៃខែសម្ពោធយើងខ្ញុំនឹងជម្រាបដំណឹងនៅពេលឆាប់ៗនេះ អរព្រះគុណ និងអរគុណ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព និងអត្ថបទ៖ Indigenous Khmer live in Vietnam