មុនពេលឪពុកស្លាប់ បានយកនាឡិកាមួយនេះបង្ហាញកូនស្រី ហើយគាត់បាននិយាយថា ៖ " នេះជានាឡិកា ជីតារបស់កូនឱ្យមកប៉ា វាមានអាយុជាង២០០ឆ្នាំហើយ។ មានថ្ងៃមួយ ប៉ាបានយកវាទៅលក់នៅហាងនាឡិកាមួយកន្លែង បន្ទាប់មក អ្នកលក់នោះ បានឱ្យតម្លៃ ៥ ដុល្លា សម្រាប់នាឡិកាមួយនេះ ព្រោះវាជានាឡិកាចាស់ហើយ។
ក្រោយមក ប៉ាក៏យកវាមកវិញ ព្រោះគិតថា លុយប៉ុណ្ណឹង ទិញតែកាហ្វេមួយកែវក៏អស់ដែរ។ បន្ទាប់មក មានថ្ងៃមួយ ប៉ាបានយកវាទៅកាន់សារមន្ទីរ ខាងសារមន្ទីរ បានឱ្យប៉ាសម្រាប់នាឡិកានេះមួយ ក្នុងតម្លៃ ១លានដុល្លា ព្រោះវាជានាឡិកាដ៏កម្រ មានតម្លៃណាស់។
ក្នុងន័យនេះ ប៉ាចង់ឱ្យកូនបានដឹង " មិនថានាឡិកា ឬមនុស្សទេ គឺសុទ្ធតែមានតម្លៃទាំងអស់ សំខាន់ គឺស្ថិតនៅត្រង់ចំណុចមួយដែលត្រឹមត្រូវ កន្លែងដែលឱ្យតម្លៃយើងខ្ពស់ ឈរត្រង់ចំណុចដែលសក្តិសមនឹងយើង នៅក្បែរមនុស្សដែលឱ្យតម្លៃយើង ទើបគេមើលឃើញពីគុណតម្លៃខ្ពស់របស់យើង " ។
មិនថាទីណា កន្លែងណា ឬជាមួយមនុស្សណាទេ កុំប្រឹងប្រជ្រៀតខ្លួនឯងទៅក្បែរមនុស្សដែលមិនឱ្យតម្លៃយើង នៅក្បែរ ឬនៅជាមួយមនុស្សដែលមិនស្គាល់តម្លៃមនុស្ស ទោះយើងល្អប៉ុនណា ទោះយើងលះបង់ប៉ុនណា ក៏ុយើងនៅតែគ្មានតម្លៃ គ្មានន័យដដែលហ្នឹង។ មនុស្សយើងម្នាក់ៗ គឺមានតម្លៃ មានគុណសម្បត្តិរៀងៗខ្លួន កុំបន្ទាប់តម្លៃខ្លួនឯង ព្រោះតែនៅក្បែរ មនុស្សដែលមិនឱ្យតម្លៃយើង៕
អត្ថបទ ៖ បរទេស
ប្រែសម្រួល ៖ ភី អេច