ជាការពិតណាស់ ឱ្យតែដល់រដូវបុណ្យភ្ជុំម្តងៗ ប្រជាពលរដ្ឋខ្មែរតាមទីស្រុកស្រែចម្ការក្រៅពីនាំគ្នាទោធ្វើបុណ្យធ្វើទានប្រគេនចង្ហាន់ព្រះសង្ឃនៅទីវត្តអារាម ឱ្យតែរាល់ជិតភ្ជុំធំគេនឹងនាំគ្នាវេចអន្សមនៅតាមផ្ទះគ្រប់ៗគ្នាមិនដែលអាកខានឡើយ។
ជាក់ស្តែងនំអន្សមខ្មែរយើងមានច្រើនប្រភេទណាស់ ទៅតាមតំបន់ខុសៗគ្នាបន្តិចបន្តួច ទាំងការវេច ទាំងគ្រឿងផ្សំជាដើម តែសម្រាប់អន្សមខ្មែរនៅកម្ពុជាក្រោមវិញ ហាក់មានភាពខុសប្លែកពីអន្សមខ្មែរកណ្តាលដាច់តែម្តងពោលគឺទាំងរូបរាង រសជាតិ និងគ្រឿងផ្សំ ឯរសជាតិពិតជាឆ្ងាញ់ប្លែកស្ទើរនឹកស្មានមិនដល់។
នំអន្សមកម្ពុជាក្រោម ត្រូវបានគេដឹងថាមានតែប្រជាជននៅក្នុងតំបន់កម្ពុជាក្រោម (ពេលនេះស្ថិតក្នុងប្រទេសវៀតណាម) តែប៉ុណ្ណោះដែលចេះវេច ចំពោះរូបរាងនំគឺធំខ្លាំង ដោយក្នុងមួយនំមានទម្ងន់ជាង ១គីឡូឯណោះ។
ចំណែកសាច់ខាងក្នុងវិញ អង្ករដំណើបត្រូវលាយជាមួយស្លឹកងប់ឱ្យចេញជាពណ៌បៃតងដោយមិនលាយជាមួយកាកដូង ឬខ្ទិះដូងដូចនំអន្សមខ្មែរកណ្តាលឡើយ។ ឯស្នូលខាងក្នុងវិញ សណ្តែកបាយត្រូវបានគេកិនហើយស្ងោរឱ្យឆ្អិនជាមុនសិន រួចវេចជាមួយសាច់ជ្រូកបីជាន់ និងពងទាប្រៃឆ្អិនចំនួន៣គ្រាប់ ធ្វើជាស្នូលកណ្តាលមួយ។ បន្ទាប់ពីបានស្នូលកណ្តាលហើយ ទើបគេយកស្នលនោះវេចជាមួយអង្ករអំណើប និងស្លឹកចេកជារាង ៤ជ្រុង ដោយសារការវេចជា៤ជ្រុងអាចជួយការពារចូលទឹកផងដែរ។
ដូចសម្រាប់អ្នកដែលចង់សាកល្បងភ្លក្សនំអន្សមខ្មែរកម្ពុជាក្រោមយេីងដែលវេចដោយអង្ករដំណើបសុទ្ធក្រោមស្នាដៃផ្ទាល់របស់បងប្អូនខ្មែរនៅកម្ពុជាក្រោមពិតៗ 100% លោកអ្នកអាចទំនាក់ទំនងហ្វេសប៊ុក Neang Neang Lee Nee ឬតាមរយៈលេខទូរស័ព្ទ 081 989 909 ដោយ៖
-នំអន្សមជ្រូកមួយទំងន់១គីឡូ ២ខាំ តម្លៃ ២៥០០០៛
- នំអន្សមចេកមួយទំងន់១គីឡូ តម្លៃ ២០០០០៛ ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Neang Neang Lee Nee