លោកបណ្ឌិត Maxime Lasseron ជាសាស្ត្រាចារ្យស្រាវជ្រាវនៅសារមន្ទីរជាតិនៃប្រវត្តិសាស្ត្រធម្មជាតិ(National Museum of Natural History of Paris)ក្នុងប៉ារីស បានពិនិត្យមើលឆ្អឹងភ្លៅសត្វដាយណូស័រដ៏ធំសម្បើមមួយ ដែលមានប្រវែងជិត៣ម៉ែត្រកាលពីថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០១៩កន្លងទៅថ្មីៗនេះ ។
ឆ្អឹងភ្លៅដ៏ធំមួយនេះត្រូវបានគេរកឃើញកាលពីដើមសប្តាហ៍នៅក្នុងកំឡុងពេលជីកនៅទីតាំងសិក្សាស្រាវជ្រាវឆ្អឹងសត្វនៃតំបន់ Angeac-Charente ជិត Châteauneuf-sur-Charente ភាគនិរតីនៃប្រទេសបារាំង។
ឆ្អឹងភ្លៅមួយនេះបញ្ជាក់ពីស្ថានភាពពិតទាំងស្រុងដែលធ្វើឲ្យមានភាពងាយស្រួលក្នុងការអភិរក្ស។ ឆ្អឹងនេះមានអាយុ ១៤០លានឆ្នាំប្រវែង 2 ម៉ែត្រនិងមានទំងន់៥០០គីឡូក្រាម។ វាជាឆ្អឹងរបស់សត្វដាយណូស័ហ្សូរីសូស៊ីត្រូស(ស៊ីរុក្ខជាតិជាអាហា)ហើយវាជាសត្វដាយណូស័រមានធ្មេញដ៏ធំបំផុតដែលគេស្គាល់តាំងពីពេលនោះមក។
ខណៈដែលឆ្អឹងនៃសរីរាង្គរបស់វាផ្សេងទៀតគ្មានភាពពេញលេញតែឆ្អឹងភ្លៅមួយនេះមានសភាពដើមទាំងស្រុងហើយឆ្អឹងត្រកៀកដែលជាឆ្អឹងធំមួយផ្សេងទៀតក៏ត្រូវបានគេជិគយកមករក្សាទុកនិងសិក្សាផងដែរ៕
Knongsrok រក្សាសិទ្ធ