ផ្លូវទូលាយមិនជិះ បែរជាផ្លូវចង្អៀត មនុស្សទំនេរមិនស្រឡាញ់ បែរជាទៅស្រឡាញ់អ្នកមានម្ចាស់ ឬមនុស្សដែលគេមិនស្រឡាញ់

លើការជ្រើសរើស គឺយើងខ្លួនឯងជាអ្នកសម្រេច ទោះបីពេលខ្លះ អ្នកដទៃជួយជាមតិយោបល់ក៏ដោយ តែចុងក្រោយ ក៏នៅតែយើងខ្លួនឯងជាអ្នកសម្រេចដដែល។

ដូចការធ្វើដំណើរលើផ្លូវមួយ គេថា ផ្លូវទំនេរមួយគំនរ ម៉េចក៏មិនទៅជិះ សុខចិត្តមកជិះផ្លូវស្ទះ សុខចិត្តនៅចាំបែបហ្នឹង អ្នកខ្លះថាយើងល្ងង់ តែនេះជាផ្លូវទៅផ្ទះយើង ឬជាផ្លូវដែលឆ្ពោះទៅរកកន្លែងដែលយើងចង់ទៅ បើមិនជិះផ្លួវហ្នឹង ឱ្យទៅជិះផ្លូវណា បើផ្លូវផ្សេងជិះទៅខុសគោលដៅដែលយើងចង់ សួរថាជិះទៅដែរមែនទេ? ចម្លើយ ប្រាកដជាអត់ហើយ សុខចិត្តស្ទះ ឬរង់ចាំ សំខាន់ បានទៅដល់កន្លែងដែលយើងចង់។

វាក៏មិនខុសអីពីការស្រឡាញ់នរណាម្នាក់នោះឡើយ អ្នកខ្លះនិយាយថា ឆ្ងល់មនុស្សទំនេរគគោកមិនស្រឡាញ់ អាអ្នកមានឱ្យស្រឡាញ់មិនស្រឡាញ់ បែរជាទៅស្រឡាញ់អ្នកមានម្ចាស់ ឬមនុស្សដែលគេមិនបានស្រឡាញ់ខ្លួនឯងសោះ ពិតជាឆ្កួតមែន។ នេះជាគំនិតរបស់អ្នកដទៃ តែសំខាន់គឺចិត្តយើងខ្លួនឯង ការស្រឡាញ់មិនអាចកំណត់ដោយអ្នកផ្សេងបានទេ គេមានមាត់ចេះតែនិយាយទៅ តែគ្រប់យ៉ាង គឺស្ថិតនៅក្នុងចិត្តយើង ដឹងថាម្នាក់ហ្នឹងមានម្ចាស់ ក៏ដឹងច្បាស់ថា គេមិនបានស្រឡាញ់យើងទេ តែសួរថា ការស្រឡាញ់ លង់ស្រឡាញ់ហើយ ឱ្យដកមកវិញម្ដេចនឹងបានទៅ។​ ក៏ដឹងថា មនុស្សទំនេរមានច្រើន ក៏មានមនុស្សដែលស្រឡាញ់យើងដែរ តែបើម្នាក់នោះ មិនមែនជាមនុស្សដែលយើងស្រឡាញ់ មិនមែនជាមនុស្សដែលយើងប្រាថ្នា សួរថា ឱ្យបង្ខំចិត្តទៅស្រឡាញ់គេយ៉ាងម៉េច ធ្វើមិនបានទេ សុខចិត្តរង់ចាំមនុស្សខ្លួនឯងស្រឡាញ់ សុខចិត្តមើលគេនៅក្បែរអ្នកផ្សេង តែក៏មិនអាចបង្ខំឱ្យខ្លួនឯងទទួលយក មនុស្សដែលខ្លួនមិនបានស្រឡាញ់នោះទេ ក៏សុខចចិត្តឈឺចាប់ ឬនៅឯកាតែម្នាក់ឯង តែមិនអាចស្រឡាញ់អ្នកផ្សេងក្រៅពីម្នាក់នោះឡើយ៕

69572729_2436543799771525_598107460489707520_n

69599562_2436537836438788_84964043776851968_n

69657313_2436543309771574_7058098316487163904_n

69874125_2437409346351637_2210913713597186048_n

អត្ថបទ ៖ ភី​ អេច

ក្នុងស្រុករក្សាសិទ្ធ