ភ្នំពេញ៖ ទទួលទានស្រា និងភេសជ្ជៈនៅក្នុងហាង ឬ Skybar តើវាធម្មតាពេកដែរទេ? តើលោកអ្នកចង់ទទួលបានបរិយាកាសថ្មីប្លែកដែរទេ? កុំបារម្ភ ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំហាងបែប Lounge មួយកន្លែងមានឈ្មោះថា « The Bus » ជាទីកន្លែងទទួលទានស្រាដ៏ពេញនិយមទើបតែបើកថ្មីច្នៃចេញពីឡានក្រុងក្រហម២ជាន់ ដែលជាអត្តសញ្ញាណនៃទីក្រុងឡុនដុនប្រទេសអង់គ្លេស។
The Bus គឺជាឡានក្រុងពីរជាន់ ដែលត្រូវបានគេកែច្នៃក្លាយជាឡោនដ៍ពិសេស បើកបម្រើពិសារស្រា និងភេសជ្ជៈក្រឡុកដ៏គួរឱ្យទាក់ទាញជាទីបំផុត និងមិនធ្លាប់មានពីមុនមកឡើយនៅកម្ពុជាយើងនេះ ដោយហាងនេះទើបតែបើកដំណើរការសាកល្បងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ តែទទួលបានការចាប់អារម្មណ៍ហួសស្មានពីភ្ញៀវជាតិ និងបរទេសមកទទួលទានស្រាជួបជុំគ្នាយ៉ាងច្រើនកុះករ។
គួរឱ្យដឹងផងដែរថា The Bus មានទីតាំងនៅផ្លូវលេខ 308 ប្លុក Bassanc lane (នៅក្បែរអគារអូគីដេវីឡា ជិតសាលាបញ្ញាសាស្រ្តផ្លូវនរោត្តម ) ដោយបើកសម្ពោធជាផ្លូវការចាប់ពីថ្ងៃទី ១ ខែកញ្ញា តទៅ ដំណើរការចាប់ពីម៉ោង ៤ រសៀល រហូតដល់ម៉ោង ១១ យប់ ជារៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និង ម៉ោង ២ថ្ងៃ ដល់ ម៉ោង ១២ យប់នៅរៀងរាល់ថ្ងៃសៅរ៍និងអាទិត្យ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ The Bus/ PHENG Piseng/Quyen Nguyen/Nat N AustinthePug