ភ្នំពេញ៖ ថ្មីៗ ហាងតែ តែទឹកដោះគោជាច្រើនបានបើកលក់ជាច្រើនកន្លែង សុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់ និងល្បីល្បាញផងដែរ ភាគច្រើននាំចូលពីប្រទេសចិន និងតៃវ៉ាន់។ តែសម្រាប់ថ្ងៃនេះ «ក្នុងស្រុក » សូមណែនាំហាងតែបែបអង់គ្លេសមួយ ដែលទើបតែបើកថ្មី មានរសជាតិប្លែកឆ្ងាញ់នោះគឺ « BriTea » ។
Britea ជាហាងតែ នៃចក្រភពអង់គ្លេស ដែលនាំជូន លោក អ្នកនូវអារម្មណ៏ពិតនៃការពិសារតែ សំរិតសំរាំងទាំងរសជាតិ ព្រមទាំងសោភ័ណភាព និង បរិយាកាសអោយដូចទៅនិងប្រភពដើមនៃចក្រភពអង់គ្លេស។
អ្វីដែលមានលក្ខណៈពិសេសប្លែកខុសគេហាង Britea មានការប្រើប្រាស់ស្លឹកតែ ចេញពីម៉ាកដ៏ល្បីមួយដែលពិភពលោកទទួលស្គាល់ និង ជាម៉ាកដែលស្ថិតនៅលើតារាងលំដាប់លេខមួយនៃប្រទេសអង់គ្លេស គឺ Twinings ដែលមានអាយុកាលច្រើនជាង ៣០០ឆ្នាំ ហើយទទួលស្គាល់ដោយ ម្ចាស់ក្សត្រី វ៉ិចតូរៀ នៃចក្រភពអង់គ្លេស ផងដែរ រហូតត្រូវបានជ្រើសរើសអោយប្រើប្រាស់ក្នុងការទទួលទានក្នុងព្រះបរមរាជវាំង ភោជនីយដ្ឋាន សណ្ឋាគារលំដាប់ផ្កាយ និង រមណីយដ្ឋានធំៗជាច្រើនទៀត។
នៅក្នុងនោះ Britea មានការបម្រើជូនតែ ជាពីរប្រភេទ គឺប្រភេទតែក្តៅ និង ប្រភេទតែត្រជាក់។ ប្រភេទតែត្រជាក់ មានលក្ខណះពិសេស នៃរសជាតិ និង ក្លិនក្រអូប ពីស្លឹកតែ ដែលធ្វើអោយអារម្មណ៍ត្រជាក់ស្រស់ស្រាយតាំងពីក្រេបលើកដំបូងរហូតដល់តំណក់ចុងក្រោយ បន្ថែមដោយទឹកដោះគោស្រស់ដែលមានក្លិនឈ្ងុយ ដើម្បីបង្កើនរសជាតិតែអោយកាន់តែប្រសើរ បូករួមជាមួយនិងជំរើសគ្រីម (Cream) ជាច្រើនរសជាតិ ពីលើថែមទៀត ដែលធ្វើអោយអ្នកកំពុងទទួលទាន ហាក់មានអារម្មណ៍ថា Britea បានកំពុងជួយបំពេញចំនុចខ្វះខាតក្នុងថ្ងៃនេះរបស់អ្នក ។
ចំណែក ប្រភេទតែក្តៅ ជារសជាតិនៃភាពឈ្ងុយឆ្ងាញ់ដែលផុសចេញពីស្លឹកតែ និង ក្លិនឈ្ងុយផង ដែរទុកកាន់តែយូរកាន់តែចេញរសជាតិ ប្រសើរ ផ្អែមធម្មជាតិ ល្អបំផុតសំរាប់សុខភាព និង អារម្មណ៏ជ្រះថ្លា។ អ្វីដែលកាន់តែពិសេស លោកអ្នកអាចធ្វើការជ្រើសរើសប៉ាន់តែ និង ពែងតែ ប្រណិតៗ សាកសមនិងភាពអស្ចារ្យនៃតែរបស់ចក្រភពអង់គ្លេសពិតៗ ។
មិនត្រឹមតែការប្រើប្រាស់ស្លឹកតែ នៃម៉ាក Twinings ដ៏ល្បីល្បាយនោះទេ តែលោក អ្នកអាចចំនាយពេលវេលាដ៏មានតម្លៃរីករាយជាមួយក្រុមគ្រួសារនិងមិត្តភក្កិ ដោយអង្គុយលេងលើកៅអី សាឡុង យ៉ាងប្រណិត ពោរពេញដោយផាសុខភាព ថតរូបដ៏ស្រស់ស្អាតជាមួយការតុបតែងហាង យ៉ាងរស់វរើក និងសំរាកលំហែកាយជាមួយធម្មជាតិនៅជុំវិញខ្លួនលោកអ្នក ដូចនិងសួនច្បារនៃធម្មជាតិដ៏ស្រស់បំព្រង។
គួរឱ្យដឹងផងដែរថា Britea Cambodia មានទីតាំងស្ថិតនៅផ្ទះលេខ ៥៨៤ ផ្លូវលេខ ៣០៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 096 602 5555 ៕
ប្រភពអត្ថបទ និងរូបភាព៖ Britea Cambodia - English Tea House