បែកគ្នា! ហេតុអ្វីឱ្យជួបហើយក៏ឱ្យបែកគ្នាបែបហ្នឹង? ជួបគ្នាជានិស្ស័យ បែកគ្នាព្រោះព្រហ្មលិខិត តែវាក៏ជាការសម្រេចចិត្តរបស់បុគ្គលដែរ

គ្មាននរណាម្នាក់ ចង់ជួបស្នេហាបែកបាក់ឡើយ គ្មាននរណាម្នាក់ ចង់ឱ្យស្នេហាដល់ចំណុចប្រេះឆាឡើយ ក៏គ្មាននរណាម្នាក់ ចង់មានស្នេហាពីរបីដងក្នុងជីវិតនោះដែរ តែរឿងជួបបែកៗ តើគួរបន្ទោសអ្នកណា ព្រហ្មលិខិត ឬជាកម្មទៅ?

មានមនុស្សមិនតិចទេ ដែលបានជួបស្នេហាបែកបាក់ មានស្នេហាដើរដល់ចំំណុចមិនអាចបន្ត ជម្រើសចុងក្រោយដែលត្រូវធ្វើគឺ ចែកផ្លូវគ្នាដើររៀងៗខ្លួន។ ពេលខ្លះ យើងមិនចង់ឡើយ តែក៏គ្មានជម្រើស ក្រៅតែពីបង្ខំចិត្តបែកគ្នា។

អ្នកខ្លះ បែកទាំងបឲមិនអស់ចិត្ត អ្នកខ្លះ បែកទាំងមិនបានត្រៀមចិត្ត អ្នកខ្លះ បែកទាំងចិត្តនៅស្រឡាញ់ពេញបេះដូង អ្នកខ្លះ បែកភ្លាម ក៏មានថ្មីភ្លែត អ្នកខ្លះ បែកច្រើនឆ្នាំហើយ ក៏នៅតែរង់ចាំ មិនព្រមបើកចិត្តទទួលយកអ្នកណា ព្រោះចិត្តនៅតែគិតថា នឹងអាចត្រឡប់មកជួបគ្នាវិញ ... តែមិនថាបែកគ្នាដោយបែបណាទេ គឺសុទ្ធតែជាការឈឺចាប់ទាំងអស់។

តែរឿងមួយដែលនៅតែមិនយល់គឺ ហេតុអ្វី ក៏ឱ្យជួបហើយ ក៏ឱ្យបែក?​ បើគង់តែបែកបែបហ្នឹង តើឱ្យជួបធ្វើអ្វី ចាំបាច់អីឱ្យបាននៅក្បែរគ្នា សាងអនុស្សា ការចងចាំល្អៗឱ្យគ្នាធ្វើអ្វី?

68893877_2506209746276529_3493337673408446464_n

គេថា មនុស្សជួបគ្នា ព្រោះតែមាននិស្ស័យ តែបែកគ្នា ព្រោះព្រហ្មលិខិត តែការពិតទៅ ការបែកគ្នា វាក៏ព្រោះតែការសម្រេចចិត្តរបស់បុគ្គលដែរ មិនមែនអស់កម្មអីនោះឡើយ។ ពេលខ្លះ ដៃគូខ្លះ ដឹងទាំងដឹងថា មិនអាចតាំងពីដំបូង តែក៏នៅតែចចេសចង់ឈ្នះ នៅតែព្យាយាមសាងទំនាក់ទំនងឡើងមក រួចក៏មកខូចចិត្ត ឈឺចាប់ពេលក្រោយ។ អ្នកខ្លះ​ ដឹងហើយថា អត់គ្នាមិនបាន បែកគ្នាមិនបាន តែនៅតែបែកចែកផ្លូវគ្នាទៀត។

តែយ៉ាងណាមិញ រឿងស្នេហា គឺជារឿងដែលស្មានមិនដល់ ក៏នៅតែជារឿងដែលពិបាកនឹងយល់ ព្រោះវាស្ថិតលើចិត្តមនុស្សម្នាក់ៗ ហើយចិត្តមនុស្សម្នាក់ៗ តែងតែប្រែប្រួលផ្លាស់ប្ដូរគ្រប់នាទិ។ មួយវិញទៀត ដូចពាក្យគេថា " មានស្នេហា ត្រូវចុះកិច្ចសន្យានឹងការឈឺចាប់ " វាមិនខុសទេ អ្វីៗ បើអាច គួរតែត្រៀមចិត្តទុកមុនវាក៏ល្អដែរ ទទួលស្គាល់ទៅថា មានជួប គង់តែមានបែកទេ។

មនសុ្សយើង ទោះឱបណែនយ៉ាងណា​ ក៏គង់តែត្រូវប្រលែង សុបិនល្អប៉ុនណា គង់តែភ្ញាក់ ផ្អែមល្ហែមយ៉ាងណា គង់មានពេលសោះកក្រោះ ស្រឡាញ់ខ្លាំងបែបណា គង់តែមានពេលថ្នាំងថ្នាក់ អន់ចិត្ត ខឹងនឹងគ្នា វាគ្មានអ្វីទៀងទាត់ឡើយ ណ្ហើយចុះ! ទុកថា ជួបគ្នា ដើម្បីមេរៀន និងបទពិសោធន៍ឱ្យជីវិតស្នេហាយើងទៅ៕

68877085_2506208906276613_2643925221093933056_n

68907119_2506208846276619_286872032614809600_n

68952601_2506208799609957_2996853897965862912_n

69089530_2506208852943285_4189585789446782976_n

69134440_2506209052943265_7559439738596229120_n

69295317_2506209342943236_5423384465994940416_n

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ